នយោបាយឯកសារ​ចំនួន៦ត្រូវ​បាន​ចុះហត្ថលេខា​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ ​ហ៊ុន​ ​សែន​ ​នៅ​វៀតណាម​

ឯកសារសំខាន់ចំនួន៦ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ​ ​អំឡុងដំណើរទស្សនកិច្ចរបស់សម្តេច​ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្រ្តីកម្ពុជា​ ​នៅប្រទេសវៀតណាម។

អនុស្សារ​ណៈ​ ​និង​កិច្ច​ព្រមព្រៀង​សំ​ខាន់​ៗ​ចំនួន៦​ ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នោះ​រួមមាន​៖

១​)​ ​អនុស្សារ​ណៈ​ ​នៃ​ការយោគយល់​គ្នា​ ​ស្តី​ពី​យុទ្ធ​សហប្រតិបត្តិ​ការ​លើ​វិស័យ​ដឹកជញ្ជូន​ ​សម្រាប់​រយៈពេល៧ឆ្នាំ​ពីឆ្នាំ២០១៨​-​២០២៥​។

២​)​ ​វិសោធនកម្ម​ពិធីសារ​ ​(​ឆ្នាំ២០០៥​)​ ​សម្រាប់​ការអនុវត្ត​កិច្ច​ព្រមព្រៀង​នៃ​ការ​ដឹកជញ្ជូន​តាមផ្លូវគោក​ ​(​ឆ្នាំ១៩៩៨​)

៣​)​វិសោធនកម្ម​ ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ដឹកជញ្ជូន​ផ្លូវទឹក​(​២០០៩​)

៤​)​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា​ ​វៀតណាម

៥​)​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ​កម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម​ ​សម្រាប់​ឆ្នាំ២០១៨​-​២០១៩​ ​ស្តី​ពី​ការ​អនុគ្រោះ​លើ​ពន្ធ​បន្ទាត់​ពន្ធគយ​ឲ្យ​គ្នា​ទៅវិញទៅមក

និង​ ​៦​)​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការទប់ស្កាត់​ការ​ជួញដូរ​ ​ការ​ជីកកកាយ​ដោយ​ខុសច្បាប់​ ​និង​ការ​នាំ​ត្រឡប់មកវិញ​ ​នូវ​សម្បត្តិ​បេតិកភណ្ឌ​ ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​ ​វៀតណាម​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close