រុស្ស៊ីប្រតិកម្ម ក្រោយការចាប់អគ្គនាយកហិរញ្ញវត្ថុ Huawei

រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់ថា ការចាប់ខ្លួន អគ្គនាយក ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou នៅក្នុងប្រទេស កាណាដា គឺបានបញ្ចាក់ពីគោលនយោបាយ ប្រថុយរបស់អាមេរិក នៅក្រៅប្រទេស ។

មានប្រសាសន៍នៅក្នុងសន្និសីទ្ធ កាសែតនៅទីក្រុង Milan ប្រទេសអីតាលី កាលពីថ្ងៃទី៧ខែធ្នូលោក Lavrov បានបញ្ជាក់ថា តាមរយៈការចាប់ខ្លួន អគ្គនាយកហិរញ្ញវត្ថុHuawei បានបង្ហាញឲយឃើញថា ទីក្រុងវ៉ាស៊ីនតោន បានអនុម័តច្បាប់ លើសពីដែនអធិតេយ្យ របស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ថា « ទាំងនោះជាគោលនយោបាយ ឌឺដង ឈ្លានពាន មិនអាចទទួលយកបាន ។ កតានោះបានធ្វើឲ្យប្រទេសជាច្រើន សូម្បីតែសម្ព័ន្ធមិត្ត ជិតស្និត របស់អាមេរិក ក៏ប្រឆាំងនោះដែរ ។ ទីក្រុងវ៉ាស៊ីនតោនត្រូវតែបញ្ចប់ជាបន្ទាន់ នៅសកម្មភាព ទាំងនោះ»។

នៅក្នុងសេចក្តីប្រកាស កាលពីថ្ងៃទី ៧ខែធ្នូ ក្រសួងការបរទេសចិន បានបញ្ចាក់ថា លោកស្រី Meng Wanzhou មិនបានបំពានច្បាប់របស់អាមេរិក ឬកាណាដា នោះឡើយ ទទឹមនិងនោះបានស្នើរ ដល់ រដ្ឋាភិបាល កាណាដា កែកំហុស ដោយដោះលេង ពលរដ្ឋ ចិនជាបន្ទាន់។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close