ឯកឧត្តម ងួន រតនៈ បានទទួលជួបប្រជុំពិភាក្សាជាមួយគណៈប្រតិភូរបស់ធនាគារអភិវឌ្ឍន៍អាសុី (ADB) នៅសាលប្រជុំសាលាខេត្តបាត់ដំបង

ព្រឹកថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ០៧ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយគណៈប្រតិភូរបស់ធនាគារអភិវឌ្ឍន៍អាសុី (ADB) នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក ផេង សិទ្ធី អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង លោកនាយកស្តីទី ទីចាត់ការអន្តរវិស័យ សាលាខេត្ត បានអញ្ជើញចូលរួមផងដែរ ។

កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើកការងារ នៃគម្រោងលើកកម្ពស់ជីវភាពប្រជាជននៅក្រុងរបៀង គឺការរៀបចំផ្សាររាត្រីថ្មី នៅក្រុងបាត់ដំបង ។

សូមជម្រាបថា កន្លងមកដោយមានកិច្ចសហការរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារអភិវឌ្ឍន៍អាសុី (ADB) បានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជននៅក្រុងរបៀង (GMS-Livelihood Support for Corridor Town Development Project) ជាជំនួយថវិការបស់ប្រទេសជប៉ុន សម្រាប់កម្មវិធីកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction ) តាមរយៈការសាងសង់ផ្សាររាត្រីក្រុងបាត់ដំបង ស្ថិតនៅទីតាំងសួននាគបាញ់ទឹក ក្រុងបាត់ដំបង ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close