ដី​បឹង​តា​មោក​ ​(​បឹង​កប់​ស្រូវ​)​ ​ទំហំ​ជាង៤៥ហិ​ក​តា​ ​ត្រូវ​បាន​កាត់​ឲ្យ​ទៅ​ឧកញ៉ា​ម្នាក់​

យោង​តាម​ឯកសារ​មួយ​បាន​បង្ហាញថា​ ​ផ្ទៃដី​បឹង​តា​មោក​ ​(​បឹង​កប់​ស្រូវ​)​ ​ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌ​ព្រែកព្នៅ​ទំហំ​ប្រមាណ​ជាង៤៥ហិ​ក​តា​ ​ត្រូវ​បាន​រាជរដ្ឋាភិបាល​អាណត្តិ​ទី៦​ ​សម្រេច​កាត់​ទៅ​ឲ្យ​លោក​ឧកញ៉ា​ម្នាក់​ដែល​មានឈ្មោះ​ថា​ ​ស៊ី​ ​ជី​ន​ម៉ូវ​ ​គ្រប់គ្រង​ជា​កម្មសិទ្ធិ​។

ការសម្រេច​នេះ​ ​គឺ​ធ្វើឡើង​យោង​តាម​សំណើ​របស់​ឯកឧត្តម​ ​ជា​ ​សុ​ផា​រ៉ា​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​។

តាម​សំណើ​នេះ​ ​រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​កែសម្រួល​ផ្ទៃ​បឹង​តា​មោក​ ​(​បឹង​កប់​ស្រូវ​)​ ​និង​កាត់​ផ្ទៃដី​បឹង​ទំហំ៤៥៦​ ​៥៥៣ម៉ែត្រក្រឡា​ ​ឋិតនៅ​ភូមិ​ព្រៃស្វាយ​ ​ភូមិ​ត្នោត​ខ្ពស់​ ​ភូមិ​ទួល​ ​និង​ភូមិ​បឹង​ខ្ទំ​ ​សង្កាត់​ពន្សាំង​ ​ខណ្ឌ​ព្រែកព្នៅ​ ​រាជធានី​ភ្នំពេញ​ ​ធ្វើ​អនុបយោគ​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​វិញ​ ​ដើម្បី​ប្រគល់ឲ្យ​ទៅ​ឈ្មោះ​ ​ស៊ី​ ​ជិន​ម៉ូវ​ ​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ ​ដោយ​អនុក្រឹត្យ​លេខ១៣២អន​ក្រ.បក​ ​ចុះ​ថ្ងៃទី២៥​ ​ខែតុលា​ ​ឆ្នាំ២០១៨​។

គួរ​បញ្ជាក់​ដែរ​ថា​ ​កាលពី​អំឡុង​ដើមឆ្នាំ២០១៦​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​(​នីតិកាល​ទី៥នៃ​រដ្ឋសភា​)​ ​ដែល​មាន​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​ជា​ប្រមុខ​ ​ធ្លាប់​បានសម្រេច​កំណត់​ផ្ទៃ​បឹង​តា​មោក​ ​(​បឹង​កប់​ស្រូវ​)​ ​ទំហំ៣​ ​២៣៩,៧ហិ​ក​តា​ ​ឋិត​ក្នុង​រាជធានី​ភ្នំពេញ​ ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ​ដោយ​អនុក្រឹត្យ​លេខ២០អន​ក្រ.បក​ ​ចុះ​ថ្ងៃទី០៣​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៦​ ​​ការ​អះអាង​ថា​ ​«​តាម​ការចាំបាច់​របស់​រាជរដ្ឋាភិបាល​»​ ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close