សង្គមសមត្ថកិច្ច​ឡោមព័ទ្ធ​ផ្ទះ​វីឡា​មួយ​ស្ថិត​ក្នុង​ស្រុក​ស្រ​អំបិល​ ​រុករក​ឃើញ​ឈើ​ប្រណីត៣៣ដុំ​

កាលពីថ្ងៃទី៧​ ​ខែធ្នូ​ ​ម្សិលមិញនេះ​ ​កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង១០នាក់​ ​បានចុះព័ទ្ធផ្ទះវីឡាដែលទើបសាងសង់ថ្មីមួយកន្លែងត្រង់ចំនុចស្ពានទី២​ ​ស្ថិតក្នុងភូមិស្រែត្បូង​ ​ឃុំស្រែអំបិល​ ​ស្រុកស្រែអំបិល​ ​ខេត្តកោះកុង​ ​ក្រោយពីមានសេចក្តីរាយការណ៍ពីបទល្មើសព្រៃឈើ

បើ​តាម​ការ​ឲ្យដឹង​ពី​មន្ត្រី​បរិស្ថាន​ថា​ ​ដំបូង​ឡើយ​កម្លាំង​បាន​តាម​រថយន្ត​ដឹកឈើ​ចេញពី​ចំនុច​ក្រុមហ៊ុន​ចិន​ ​ឆ្លងកាត់​តាម​ស្រុក​បូទុម​សាគរ​ ​ចូល​មក​ស្រុកស្រែ​អំបិល​ ​ហើយក៏​បាន​ចូល​មក​ផ្ទះ​វិឡា​ខាងលើ​តែម្តង​។

ប្រភព​ខាងលើ​បាន​បន្ត​ថា​ ​ក្នុង​ប្រតិបត្តិ​ការ​ខាងលើ​សមត្ថកិច្ច​បាន​រក​ឃើញ​ឈើ​ប្រភេទ​នាងនួន​ ​និង​ធ្នង់​ ​ចំនួន៣៣ដុំ​ ​ពី​ក្នុង​ផ្ទះ​វីឡា​ខាងលើ​ដែល​មាន​ម្ចាស់​ឈ្មោះ​ ​ជាង​ ​សុង​ ​ភេទប្រុស​ ​អាយុ៦៣ឆ្នាំ​ ​សព្វថ្ងៃ​រស់នៅ​ក្នុង​ភូមិ​ស្រែអំបិល​ ​ឃុំ​ស្រែអំបិល​ ​ស្រុកស្រែ​អំបិល​ ​ខេត្តកោះកុង​។

ចំពោះ​វត្ថុ​តាង​ដែល​ជា​ឈើប្រណិត​ដែល​កម្លាំង​បាន​ធ្វើការ​ដកហូត​ ​ត្រូវ​បាន​បញ្ជូន​ទៅ​រក្សាទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​ ​ចំណែក​ ​លោក​ ​ជាង​ ​​បាន​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​ ​ហៅ​ទៅ​ធ្វើការ​សាកសួរ​បន្ថែម​នៅ​សាលាដំបូង​ខេត្តកោះកុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close