សន្តិសុខសមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនជាតិ​ចិន៩នាក់​ ​ពាក់ព័ន្ធ​ករណី​ចែកចាយ​រូបភាព​និង​សម្ភារៈ​អាសអាភាស​នៃ​កុមារ​ ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​

កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​ ​និង​អនុវត្ត​នីតិវិធី​ ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ ​និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយដង្គំ​-​សង្កាត់​ ​ស្លក្រាម​ ​កាលពី​ថ្ងៃទី៨​ ​ធ្នូ​ ​ចុង​សប្តាហ៍​កន្លងទៅ​នេះ​ ​បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយ​រូបភាព​និង​សម្ភារៈ​អាសអាភាស​នៃ​កុមារ​(​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​)​នៅក្នុង​ទីតាំង​ចំនួន​ ​០៣ទីតាំង​ផ្សេងគ្នា​ឃាត់ខ្លួន​ជនជាតិ​ចិន៩នាក់​។

ក្នុង​នោះ​ទីតាំង​ទី១​-​ផ្ទះលេខ​ ​E២១​ ​បុរី​អាក់​ខេ​ត​ ​ភូមិ​គ្រួស​ ​សង្កាត់​ស្វាយដង្គំ​ ​ក្រុង​/​ខេត្ត​ ​សៀមរាប​ ​ដោយ​ឃាត់ខ្លួន​មនុស្ស០១នាក់​ ​រួម​នឹង​វត្ថុ​តាង​មួយចំនួន​។​ ​២​-​ផ្ទះ​វីឡា​ជួល​ ​ភូមិ​គ្រួស​ ​សង្កាត់​ស្វាយដង្គំ​ ​ក្រុង​/​ខេត្ត​ ​សៀមរាប​ ​ឃាត់ខ្លួន​មនុស្ស​ ​០៥នាក់​ ​រួម​នឹង​វត្ថុ​តាង​មួយចំនួន​។​ ​៣​-​បន្ទប់​លេខ៣០៥​ ​ផ្ទះសំណាក់​មហា​មាន​ ​ភូមិ​ទ្រាំង​ ​សង្កាត់​ស្លក្រាម​ ​ក្រុង​/​ខេត្ត​ ​សៀមរាប​ ​ឃាត់ខ្លួន​មនុស្ស០៣នាក់​ ​រួម​នឹង​វត្ថុ​តាង​មួយចំនួន​។

ជនសង្ស័យ​ទាំង០៩នាក់​រួម​មានៈ
១​-​PAN​ ​ZHIFU​ ​ភេទប្រុស​ ​កើត​ឆ្នាំ១៩៨៨​ ​ជនជាតិ​ចិន​ ​កាន់​លិខិតឆ្លងដែន​លេខ​ ​G៤៣៦៧១៥៧៣​ ​ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​។
២​-​HUANG​ ​XINFA​ ​ភេទប្រុស​ ​កើត​ឆ្នាំ១៩៩៥​ ​ជនជាតិ​ចិន​ ​កាន់​លិខិតឆ្លងដែន​លេខ​ ​EE១៦២៤៨០១​ ​ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​។
៣​-​HUANG​ ​FULONG​ ​ភេទប្រុស​ ​កើត​ឆ្នាំ១៩៩១​ ​ជនជាតិ​ចិន​ ​កាន់​លិខិតឆ្លងដែន​លេខ​ ​EC៧៤០១១៥០​ ​ទិដ្ឋាការ​ប្រភេទEB​។
៤​-​WEI​ ​JIBO​ ​ភេទប្រុស​ ​កើត​ឆ្នាំ១៩៩៦​ ​ជនជាតិ​ចិន​ ​កាន់​លិខិតឆ្លងដែន​លេខ​ ​EE២៦២២៩៨៧​ ​ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​។
៥​-​GU​ ​SHENGFENG​ ​ភេទប្រុស​ ​កើត​ឆ្នាំ១៩៩៨​ ​ជនជាតិ​ចិន​ ​កាន់​លិខិតឆ្លងដែន​លេខ​ ​EE២០២៩២០៥​ ​ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​។
៦​-​LI​ ​WEIMING​ ​ភេទប្រុស​ ​កើត​ឆ្នាំ១៩៩៣​ ​ជនជាតិ​ចិន​ ​កាន់​លិខិតឆ្លងដែន​លេខ​ ​EE២០២៩២០៦​ ​ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​។
៧​-​PAN​ ​XIADONG​ ​ភេទ​ ​ប្រុស​ ​កើត​ឆ្នាំ​ ​១៩៨៧​ ​ជនជាតិ​ចិន​ ​កាន់​លិខិតឆ្លងដែន​លេខ​ ​EC២៣០៣៦២១​ ​ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​។
៨​-​PAN​ ​ZONGJI​ ​ភេទប្រុស​ ​កើត​ឆ្នាំ១៩៨២​ ​ជនជាតិ​ចិន​ ​កាន់​លិខិតឆ្លងដែន​លេខED១៦៦៧២០៥​ ​ទិដ្ឋាការ​ប្រភេទEI​។
៩​-​DAI​ ​GUANGQIANG​ ​ភេទប្រុស​ ​កើត​ឆ្នាំ១៩៨៤​ ​ជនជាតិ​ចិន​ ​កាន់​លិខិតឆ្លងដែន​លេខ​ ​EE៦៣៦៩៥៨៤​ ​ទិដ្ឋាការ​ប្រភេទ​ ​EI​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង០៩នាក់​ ​ត្រូវ​បាន​លោក​ ​ជួន​ ​សុ​បញ្ញា​ ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ឲ្យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តសៀមរាប​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close