លោកឧត្ដមសេនីយ៍ទោអ៑ុកកុសល់ស្នងការនគរបាលខេត្តកំពង់ធំបានអញ្ជើញបើកវិញ្ញាសារប្រឡងជ្រើសរើសក្របខ័ណ្ណមន្ត្រីនគរបាលជាតិ

កំពង់ធំ៖នាទីព្រឹក ថ្ងៃទី១០ខែធ្នូឆ្នាំ២០១៨លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល់ ប្រធានមណ្ឌល

ប្រឡងវិទ្យាល័យ ហ៊ុន សែន និងជាប្រធានអនុគណៈ

កម្មការរៀបចំការប្រឡងប្រជែងជ្រើសរើស ក្របខ័ណ្ឌ

មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

បានអញ្ជើញបើកវិញ្ញាសារសន្លឹកកិច្ចការប្រឡងប្រជែង

ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅបន្ទប់លេខ ៨ មណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ស្ថិតក្នុង

ភូមិ បល្ល័ង្កលិច សង្កាត់ ដំរីជាន់ខ្លា ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។

ដោយមានការអញ្ជើញចូលរួមត្រួតពិនិត្យពីសំណាក់ លោកឧត្តមសេនីយ៍ទោ ដៀប សុវណ្ណា នាយករងវិទ្យាស្ថាន

បណ្តុះបណ្តាល នៃ បណ្ឌិត្យសភានគរបាលកម្ពុជា និង

លោឧត្តមសេនីយ៍ទោ នួន ថាន អនុប្រធាននាយកដ្ឋាន

នគរបាល ការពារបេតិកភណ្ឌ បានអញ្ជើញជា

លោកឧត្តមសេនីយ៍ត្រី អឹុម សុគឿន អនុប្រធានមណ្ឌល

ប្រឡង លោកឧត្តមសេនីយ៍ត្រី ឱ សំណាង តំណាង

នាយកដ្ឋានបុគ្គលិក លោកឧត្តមសេនីយ៍ត្រី អាង ឧស្សាហ៍ តំណាងនាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ

និងសមាជិកក្រុមការងារប្រឡងប្រជែលចូលរួម

ប្រមាណ ៧៧ នាក់ ១៩ ស្រី ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ប្រធានមណ្ឌល

ប្រឡងវិទ្យាល័យ ហ៊ុន សែន បល្ល័ង្គ និងជាប្រធាន

អនុគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើស ក្របខ័ណ្ឌមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាល

ខេត្តកំពង់ធំ បានមានប្រសាសន៍ សំណេះសំណាល

ជាមួយបេក្ខជន បេក្ខនារី ដែលចូលរួមប្រឡងប្រជែង ត្រូវខិតខំប្រឹងប្រែង បញ្ជើញសមត្ថភាព ចំនេះដឹង ដើម្បីប្រឡងជាប់ចូលបម្រើក្របខ័ណ្ឌ ជាមន្ត្រីនគរបាលជាតិ ដែលជាទំពាំងស្នងឬស្សី មន្ត្រីបន្តវេនជំនាន់ក្រោយ

ក្នុងការពារទ្រព្យសម្បត្តិផលប្រយោជន៍ របស់ប្រជាពលរដ្ឋ

និងការពារទ្រព្យសម្បត្តិផលប្រយោជន៍ សាធារណៈ

ព្រមទាំងថែរក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់

សុវត្ថិភាពសង្គម ជូនប្រទេសជាតិប្រកបដោយ

ប្រសិទ្ឋភាពខ្ពស់ ។

សូមបញ្ជាក់ថា បេក្ខជន បេក្ខនារី ចូលរួមប្រឡងប្រជែង

ដើម្បីចូលបម្រើក្រមខ័ណ្ឌជាមន្ត្រីនគរបាលជាតិ នៃ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន ៣៨៨ នាក់

ស្រី ១៥៨ នាក់ រយៈពេល ២ ម៉ោងគត់ ចាប់នៅវេលាម៉ោង ៨ និង ០៥ នាទី ដល់ម៉ោង ១០ និង ០៥ នាទី ថ្ងៃ ខែឆ្នាំ ដដែល ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close