សម្តេចភក្តី សាយ ឈុំ អញ្ជើញ អបអរសាទរ ខួបលើកទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ…. ============

ព្រឹកថ្ងៃចន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីក្នុងពិធីប្រារព្ធខួបលើកទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ « រួមគ្នាការពារសន្តិភាព ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស » នៅសាលមហោស្រពកោះពេជ្រ….។

ថ្លែងទៅកាន់អង្គពីធីនាឱកាសនេោះ…សម្ដេចប្រធានព្រឹទ្ធសភាបានមានប្រសាសន៍លើកឡើងថា៖«ទិវាសិទ្ធិមនុស្ស១០ធ្នូ បានផ្ដល់ឱ្យយើងនូវឱកាសមួយឆ្នាំម្ដង ដើម្បីរំ៎លឹកការចងចាំ និងការយល់ដឹងពីសិទ្ធិមនុស្សដែលមានជាប់ជាមួយយើងម្នាក់ៗតាំងពីកំណើតមិនអាចកាត់ផ្ដាច់បានឡើយ។ សិទ្ធិទាំងអស់ជាកម្មសិទ្ធិរបស់យើង និងជាកម្មសិទ្ធិរបស់អ្នកនៅជុំវិញខ្លួនទាំងអស់គ្នាផងដែរ។ សិទ្ធិទាំងអស់នេះយើងត្រូវតែគោរពឲ្យបានត្រឹមត្រូវ ស្មើភាព និងយោគយល់គ្នាទៅវិញទៅមកក្នុងព្រំដែនច្បាប់ និងសិទ្ធិអ្នកដទៃ»«លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្សទាំងនេះ បានមកដោយសារប្រទេសយើងមានសុខសន្តិភាព មានស្ថេរភាពនយោបាយ គឺជាសមិទ្ធផលជាប្រវត្តិសាស្រ្តដ៏ថ្លៃថ្លាដែលបានមកពីការតស៊ូ និងពលិកម្មដ៏ធំធេងរបស់រដ្ឋ វរៈជនស្នេហាជាតិ និងប្រជាជនរបស់យើង ។ ខ្ញុំសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល សហជីព នីតិបុគ្គល និងជនរួមជាតិទាំងអស់ សូមបន្តសាមគ្គីគ្នារួបរួមគ្នាការពារសន្តិភាព ដើម្បីការពារ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ពង្រឹងការអនុវត្តច្បាប់ដើម្បីលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនរុងរឿង ស្របតាមគោលដៅអភិវឌ្ឍន៍ដោយចេរភាពរបស់អង្គការសហប្រជាជាតិ» ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close