ទីក្រុង ជាច្រើននៅកាណាដា រងការ គំរាមបំផ្ទុះគ្រាប់បែក

កាលពីថ្ងៃទី១៣ខែធ្នូកម្លាំងប៉ូលិស នៅតាមបណ្តាទីក្រុង ក្នុងប្រទេសកាណាដា ដូចជា Toronto ,Montreal ,Calgary,Ottawa, Winnipeg … បានរងការគំរាមកំហែងបំផ្ទុះគ្រាប់បែក ហើយកម្លាំងសន្តិសុខកំពុងតែបើកការស្រាវជ្រាវ ទៅលើលិខិត គំរាមកំហែងនោះ ។

កន្លងមកនៅអាមេរិកក៏ទទួលរងការគំរាមកំហែង ដូចគ្នា ដោយមានសារលិខិត បានផ្ញើទៅតាមស្ថានប័ន សំខាន់ៗ របស់គណបក្សប្រជាធិបតេយ្យ។

នៅរសៀលថ្ងៃដដែលនោះដែរ ស្ថានីយរថភ្លើង ក្រោមដី ឈ្មោះKing នៅទីក្រុង Toronto ដែលជាស្ថានីយមមាញឹកបំផុត របស់កាណាដាត្រូវជម្លៀស ទៅកាន់ តំបន់មានសុវត្ថភាព ។

នៅតំបន់ Montreal បណ្តាក្រុមហ៊ុន ក្នុងតំបន់ ក៏ទទួលបាន លិខិតគំរាមកំហែង ចំនួន៥ ផងដែរ ដោយមានខ្លឹមសារដូចគ្នា ដោយពាក្យគំរាមសរសេរ ជាភាសាអង់គ្លេស ។ ជនអាណាមឹកបានទាមទាប្រាក់ ២មឺនដុល្លារ បើមិនដូច្នោះទេ និងបំផ្ទុះគ្រាប់បែក។

លោក Brabant មន្ត្រីប៉ូលិស បានឲ្យដឹងថា ប៉ូលសរកមិនឃើញវត្ថុអ្វីដែលគួរឲ្យសង្ស័យនោះឡើយ ហើយការគំរាមនោះជា ល្បែង របស់ជនដៃដល់។ កម្លាំងប៉ូលិសកំពុងតែស្រាវជ្រាវស្វែងរកការចាប់ខ្លួនជន បង្ករភាពចលាចល មកដាក់ទោសទៅតាមផ្លូវច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close