ឯកឧត្តមនាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ​ ជាមួយ ឧត្តមសេនីយ៍ទោ​ ហ្វាង​ ស៊ុនជៀន​ មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម​

ឯកឧត្តមនាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ​ និងផ្លាស់ប្ដូរបទពិសោធន៍រវាង​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃ​ នៃព្រះរាជាណាចក្រកម្ពុជា​ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន​ ក្រសួងការពារ​ជាតិ​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ដែលដឹកនាំដោយឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ហ្វាង​ ស៊ុនជៀន​ មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម​ នារសៀលថ្ងៃសក្រ ៧កេីត​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០១៨​ នៅសណ្ឋាគារ​ សុខា​ រាជធានីភ្នំពេញ​ ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close