តម្លៃ​អគ្គិសនី​នឹង​ចុះ​មក​នៅ​ត្រឹម៤៨០រៀល​ក្នុង១គីឡូវ៉ាត់​ប៉ុណ្ណោះ​នៅ​ឆ្នាំ២០១៩​

នៅសល់​តែ​រយៈពេល១៤ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ​ពោល​គឺ​នៅ​ឆ្នាំ២០១៩ខាងមុខនេះ​ ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ថាមពល​អស់​ក្រោម៥០គីឡូវ៉ាត់​ ​នឹង​ត្រូវ​គិត​តម្លៃ​ត្រឹមតែ៤៨០រៀល​ប៉ុណ្ណោះ​ក្នុង១គីឡូវ៉ាត់​ម៉ោង​ ​ខណៈ​តម្លៃ​បច្ចុប្បន្ន​នេះ​ ​គឺ៦១០រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​។

ថ្លែង​នៅក្នុង​ពិធីសម្ពោធ​ដាក់ឲ្យ​ដំណើរការ​វារីអគ្គិសនី​សេន​សាន​ក្រោម២​ ​ឯ​ខេត្ត​ស្ទឹងត្រែង​នៅ​ព្រឹកមិញ​នេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​លើកឡើង​ថា​ ​វារីអគ្គិសនី​សេសាន​ក្រោម២​ ​ផលិត​ថាមពល​បាន​រហូតដល់​ ​៤០០មេ​ហ្គា​វ៉ាត់​ ​បាន​ដោះស្រាយ​បញ្ហា​ច្រើនណាស់​ ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ ​មិនគ្រាន់​តែ​ជា​បញ្ហា​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទេ​ ​តែ​ត្រូវ​ផ្គត់ផ្គង់​ទៅ​វិស័យ​កសិកម្ម​ ​និង​ក្នុង​វិស័យ​ឧស្សាហកម្ម​ ​ព្រមទាំង​វិស័យ​សេវា​ផង​ដែរ​។

សម្តេច​បន្ត​ថា​ ​ការបង្កើត​វារីអគ្គិសនី​ត្រូវ​បន្ត​ខិតខំ​បន្ថែម​ទៀត​ ​ដើម្បី​ទាញ​យក​ថាមពល​មក​ប្រើប្រាស់​ ​មិនមែន​បញ្ចប់​ត្រឹម​វារីអគ្គិសនី​សេសាន២នោះ​ទេ​។​ ​សម្តេច​តេជោ​បាន​បញ្ជាក់​ថា​ ​បើ​មិន​មានការ​ប្រឹងប្រែង​អភិវឌ្ឍន៍​វារីអគ្គិសនី​ទេ​ ​កម្ពុជា​អាច​នឹង​ប្រឈម​ការ​ខ្វះខាត​ថាមពល​អគ្គិសនី​ប្រើប្រាស់​នៅ​ឆ្នាំ២០២០​។

យ៉ាងណាក៏ដោយ​ ​ក្រោយ​ការ​ដាក់​ដំណើរការ​វារីអគ្គិសនី​សេន​សាន២នេះ​ ​សម្តេច​បញ្ជាក់​ថា​ ​សម្រាប់​ឆ្នាំ២០១៩​-​២០២០​ ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​នឹង​ចុះ​មក​ត្រឹម៣៨០រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​ប៉ុណ្ណោះ​ ​ហើយ​សម្រាប់​អ្នកប្រើ​ប្រាស់​ចាប់ពី​ ​១១​ ​ទៅ៥០គីឡូវ៉ាត់​ ​ដែល​ពេលនេះ​តម្លៃ៦១០រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ ​នឹង​ចុះ​មក​ត្រឹម៤៨០រៀល​ក្នុង១គីឡូវ៉ាត់​ ​នៅ​ឆ្នាំ២០១៩​ ​,​ ​សម្រាប់​ការប្រើ​ប្រាស់​ថាមពល​លើស៥០គីឡូវ៉ាត់​ ​ដែល​បច្ចុប្បន្ន​តម្លៃ​ ​៧៧០រៀល​ ​នឹង​ចុះ​មក​ត្រឹម​តម្លៃ​ ​៦១០រៀល​ប៉ុណ្ណោះ​។

សម្តេចបានសម្តែងការជឿជាក់ថា​ ​ការបញ្ចុះតម្លៃអគ្គិសនីនេះ​ ​នឹងជួយឲ្យបណ្តារោងចក្រសហគ្រាសចំណាយតិចលើថ្លៃថាមពល​ ​ដែលជាផ្នែកមួយធ្វើឲ្យរោងចក្រសហគ្រាសទាំងនោះអាចតម្លើងប្រាក់ឈ្នួលដល់កម្មករ​-​កម្មការិនីយើងបាន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close