ប្រធានាធិបតីអាមេរិក ដូណាលត្រាំ បង្កើតទីបញ្ជាការអាវកាស មានបុគ្គលិក ៣មឺននាក់

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក ដូណាលត្រាំនឹងប្រកាសនៅបទបញ្ជា បង្កើត ទីបញ្ជាការអាវកាសអាមេរិក ។ តាមការព្យាករណ៍ លោកត្រាំអាចនឹង ចេញបញ្ជាបង្កើត ទីបញ្ជាការខាងលើ ក្នុងពេលដែល អនុប្រធានាធិបតីអាមេរិក លោក Mike Pence បំពេញទស្សនកិច្ច ទៅកាន់ មន្ទីបញ្ជកោណ និង មជ្ឈមណ្ឌុលអាវកាស Kennedy នៅសប្តាហ៍នេះ។

កាលពីខែសីហាកន្លងមក ក្រសួងការពាជាតិអាមេរិក បានប្រកាស របាយការណ៍លម្អិតស្តីពីសំណើររបស់លោកត្រាំចំពោះការបង្កើត កម្លាំងអាវកាសនៅក្នុងឆ្នាំ ២០២០។ បច្ចុប្បន្នកម្លាំងទាហានអាមេរិក មាន ក្រុមទាហានអាវកាស ស្ថិតនៅក្នុងជួរកងទ័ពអាកាសអាមេរិក ។ ប៉ុន្តែការបង្កើតទីបញ្ជាការដាច់ដោយឡែកដោយមាន មន្ត្រីនិងបុគ្គលិក ជាង ៣មឺននាក់បម្រើការនៅទីនោះ។

គោលបំណងនៃការបង្កើតទីបញ្ចាការអាវកាសរបស់អាមេរិក គឺដើម្បីអាចគ្រប់គ្រងផែនដីទាំងមូល នឹងមានប្រៀបទៅលើគូប្រជេង របស់ខ្លួន ក្នុងនោះមានរុស្ស៊ីជាដើម ។ កន្លងមករុស្ស៊ីបានបង្ហាញនៅប្រភេទមីស៊ីលថ្មីដែលអាចវាយប្រហារ ទៅលើគោលដៅ មានល្បឿនលឿនជាងសម្លេងដល់ទៅ៥ដង គឺគ្មានប្រព័ន្ធមីស៊ីលការពារណាមួយ អាចកម្ទេចបាននោះឡើយ ។

កតាទាំងនោះហើយមានតែទីបញ្ចាការ អាវកាសរបស់អាមេរិកប៉ុណ្ណោះ ទើប មានសម្ថភាព ក្នុងការទប់ស្កាត់នឹងវាយប្រហារទៅលើទីតាំងរបស់សត្រូវ ពីដែនអាវកាស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close