ឆ្នាំ​២០១៩​ មន្ត្រី​ជាប់​កិច្ចសន្យា​ ត្រូវ​បាន​សម្តេច​តេជោ​ សម្រេច​ដំឡើង​ប្រាក់​កម្រៃ​ប្រចាំ​ខែ​ ពី​៦០ម៉ឺន​រៀល​ទៅ​៦៥ម៉ឺន​រៀល​

ភ្នំពេញ​៖សម្តេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅ​ថ្ងៃទី​១៨​ ខែ​ធ្នូ​ ចេញ​អនុក្រឹត្យ​មួយ​ ស្តីពី​”ការ​ដំឡើង​ប្រាក់​កម្រៃ​ប្រចាំ​ខែ​ជូន​មន្ត្រី​ជាប់​កិច្ចសន្យា​”ពី​៦០ម៉ឺន​រៀល​ទៅ​៦៥ម៉ឺន​រៀល​ ។

អនុក្រឹត្យ​នាយករដ្ឋមន្ត្រី​ បញ្ជាក់​ថា​ ការ​ដំឡើង​ប្រាក់​កម្រៃ​ប្រចាំ​ខែ​នេះ​ ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​មករា​ ឆ្នាំ​២០១៩ តទៅ​ ។

រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ រដ្ឋមន្ត្រី​គ្រប់​ក្រសួង​ និង​ ប្រធាន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ ត្រូវ​ទទួល​បន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ​ តាម​ភារកិច្ច​រៀងៗ​ខ្លួន​ ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​តទៅ​ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close