ព្យុះកម្លាំងខ្លាំងវាយប្រហារភាគអាគ្នេយ៍ Queensland អូស្ត្រាលី

ព្យុះមានកម្លាំងខ្លាំងបាននិងកំពុងត្រៀមខ្លួនចូលលុកលុយតំបន់ភាគអាគ្នេយ៍ ទីក្រុង Queenland ប្រទេសអូស្ត្រាលី កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ បន្ទាប់ពីព្យុះនេះវានប្រហារនៅទីក្រុងស៊ីដនី ។

មន្ត្រីឧតុនិយមអូស្ត្រាលី Jess Gardner និយាយថា យើងអាចជួបប្រទះខ្យល់ព្យុះកម្លាំងខ្លាំង និងភ្លៀងខ្លាំងធ្វើឲ្យមានការខូចខាតទ្រង់ទ្រាយធំ ។ ប៉ុន្តែទោះបីយ៉ាងណា ពេលនេះយើងបានត្រៀមខ្លួនរួចហើយទប់ទល់ខ្យល់ព្យុះដ៏កំណាចនេះ ។

ប្រភពបន្តថា ព្យុះវាហប្រហារទីក្រុង Queensland នៅរសៀលថ្ងៃទី២១ ខែធ្នូ ប៉ុន្តែវាទំនងជាប៉ះពាល់ដល់តំបន់ Gold Coast រហូតដល់ តំបន់ Wide Bay និងដែនកោះ Darling Downs នៅថ្ងៃទី២២ ខែធ្នូ ។

និយាយអំពីអាកាសធាតុវិញ នៅទីក្រុង Brisbane វេលាម៉ោង១១និង២៥នាទីព្រឹក អាកាសធាតុត្រជាក់ក្នុងកម្រិត៣៤.៩អង្សាសេ ហើយនៅម៉ោង១២និង៥០នាទី ថ្ងៃទី២១ ខែធ្នូ ដដែល អាកាសធាតុបានត្រជាក់ដល់កម្រិត៣៦.៨អង្សាសេ ហើយភ្លៀងទឹកកកក៏បានធ្លាក់បន្តបន្ទាប់ផងដែរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close