អតីត​ពិធីករ​ទូរទស្សន៍​ ​លោក​ ​ឡាយ​អិន​ ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជាង១គីឡូក្រាម​

លោក​ ​ហែម​ ​បូរិ​ទ្ធ​ ​ហៅ​ឡាយ​អិន​ ​ដែល​អតីត​ពិធីករ​ទូរទស្សន៍​ដ៏​ល្បីឈ្មោះ​មួយ​រូប​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី១៩​ ​ធ្នូ​ ​កន្លងទៅ​នេះ​ ​នៅ​ឯ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក​ ​ព្រម​ជាមួយ​បក្ខពួក៣នាក់​ទៀត​ ​ពាក់ព័ន្ធ​ជាមួយនឹង​ជំនួញ​គ្រឿងញៀន​ជាង​មួយ​គីឡូក្រាម​។

សមត្ថកិច្ច​ឲ្យដឹង​ថា​ ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង៤នាក់​នេះ​ ​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​នៅក្នុង​បន្ទប់១០៨​ ​ក្នុង​ម​ជ្ឍ​មណ្ឌល​កម្សាន្ត​រ៉ុ​ក​ ​រួមមាន​ ​១​-​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​(​ICE​)​ទម្ងន់៣៧៤.៣៩ក្រាម​ ​២​-​សារធាតុ​ញៀន​ប្រភេទ​អុ​ភិច​ស្តា​ស៊ី​ចំនួន១៥៦២គ្រាប់​ ​ស្មើ​ទម្ងន់​ ​និង៦០៩.៣៣ក្រាម​ ​(​សរុប​ជាង១គីឡូក្រាម​)​ ​៣​-​អាវុធ​ខ្លី១ដើម​ ​(​ឡុក​)​ ​៤​-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ធំ១គ្រឿង​ ​និង​តូច២គ្រឿង​ ​។

ជនសង្ស័យទាំង៤នាក់​ ​ដែលសមត្ថកិច្ចចាប់ខ្លួននោះ​ ​ទី១​-​ឈ្មោះ​ ​ហែម​ ​បូរិទ្ធ​ ​ភេទប្រុស​ ​អាយុ៣៣ឆ្នាំ​ ​ជាពិធីករទូរទស្សន៍​ ​(​ឌីជេឡាយអិន​)​ ​ស្នាក់នៅផ្ទះលេខ៦៣​ ​ផ្លូវសុធារស​ ​សង្កាត់ទន្លេបាសាក់​ ​ខណ្ឌចំការមន​ ​​ ​ទី២​-​ឈ្មោះ​ ​វ៉ា​ ​ស្រីណា​ ​ភេទស្រី​ ​អាយុ៣៨ឆ្នាំ​ ​មុខរបរមិនពិតប្រាកដ​ ​ស្នាក់នៅផ្ទះជួល​ ​ក្នុងសង្កាត់បឹងត្របែក​ ​ខណ្ឌចំការមន​ ​​ ​ទី៣​-​ឈ្មោះ​ ​អ៊ិ​ ​សាខន​ ​ភេទប្រុស​ ​អាយុ៥១ឆ្នាំ​ ​ស្នាក់ផ្ទះជួលលេខ៦A​ ​ផ្លូវលំ​ ​សង្កាត់ស្ទឹងមានជ័យ​ ​ខណ្ឌមានជ័យ​ ​(​មេក្លោង​)​ ​និងទី៤​-​ឈ្មោះស៊ិន​ ​សំភ័ស្ត​ ​ភេទប្រុស​ ​អាយុ៣៣ឆ្នាំ​ ​មានអាសយដ្ឋានស្នាក់នៅភូមិ៤​ ​សង្កាត់បឹងស្រឡាង​ ​ខណ្ឌទួលគោក​ ​រាជធានីភ្នំពេញ​ ​ឈ្មោះនេះទើបចេញពីពន្ធនាគារ​ ​ពាក់ពន្ធករណីជួញដូរគ្រឿងញៀននិងត្រូវជាក្មួយនាយករងមន្ទីរគ្រឿងញៀនម្នាក់​ ​ហើយក៏ជាម្ចាស់អាវុធខ្លី១ដើមនោះផង

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close