អ៊ុយក្រែន ទទួលបានឧទ្ធម្ភាគចគ្រ័មានមត្លៃថ្លៃបំផុតលើពិភពលោក

រដ្ឋាភិបាលទីក្រុង គីវទើបតែទទួលបានឧទ្ធម្ភាគច័ក្រ ទំនើបបំផុត និង មានតម្លៃបំផុតនៅលើពិភពលោក ពីប្រទេសបារាំង កាលពីថ្ងៃទី២១ខែធ្នូ។

ក្រសួងមហាផ្ទៃអ៊ុយក្រែនបាន ប្រកាសឲ្យដឹងថា ឧទ្ធម្ភាគច័ក្រ ពីរគ្រឿងប្រភេរទ H225 Super Puma ផលិតដោយក្រុមហ៊ុន Airbus បានប្រគល់ទៅឲ្យ កម្លាំងការពារជាតិអ៊ុយក្រែន។ តាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីខែឧសភាកន្លងមក អ៊ុយក្រេន នឹងទិញឧទ្ធម្ភាគច័ក្រ ៥៥គ្រឿង មានតម្លៃ៦២៨លានដុល្លារពីប្រទេសបារំាង ។

ឧទ្ធម្ភាគច័ក្រខាងលើ ត្រូវបានប្រើប្រាស់ដើម្បីជួយសង្គ្រោះ ប្រឆាំងក្រុមភេរវកម្ម ក៏ដូចជា ការពារសន្តិសុខជាតិនៅតាមបណ្តោយព្រំដែន ។ ឧទ្ធម្ភគច័ក្រ H225 Super Puma ជាប្រភេទ ឧទ្ធម្ភាគច័ក្រ មានម៉ាស៊ីនពីរ តម្លៃថ្លៃបំផុតលើពិភពលោក ដោយអាចហោះហើរ ក្នុងរយៈចម្ងាយដល់ទៅ៨៥៧គីឡូម៉ែត្រ ក្នុងល្បឿន ជាង២៧០គីឡូម៉ែត្រ ក្នុងមួយម៉ោង អាចដឹកអ្នកដំណើរបាន២៤នាក់ អ្នកបើកបរពីរនាក់ និង អ្នកបម្រើការម្នាក់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close