សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បន្តឃាត់រថយន្តទំនើប Lexus 570 ឆ្នាំ២០១៦ គ្មានពន្ធមួយគ្រឿងនៅស្តុបទេពផន

ភ្នំពេញ៖ សាខាគយ និងរដ្ឋាកររាជធានី ភ្នំពេញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨នេះ បានចុះឃាត់រថយន្តទំនើប Lexus 570 ឆ្នាំ២០១៦ គ្មានពន្ធចំនួនមួយគ្រឿង នៅស្តុបទេពផន ក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ ដោយមានកិច្ចសហការពីកងរាជអាវុធហត្ថ។

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលពីបរទេស។

ជាមួយគ្នានេះ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នឹងបន្តយុទ្ធនាការការងារនៅក្នុងរាជធានីភ្នំពេញកាន់តែខ្លាំងផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close