រដ្ឋាភិបាលអាមេរិក បិទទ្វាបណ្តោះអាសន្ន មន្ត្រីបុគ្គលិកជិត៤០នាក់ ផ្អាក់ធ្វើការដោយគ្មានប្រាក់ខែ

រដ្ឋាភិបាលអាមេរិក បានបិទទ្វា មួយផ្នែកក្រោយពេលសភា មិនចុះសម្រុងនិងគ្នា ទៅលើមូលនិធិដំណើរការរដ្ឋាភិបាល ។

នៅថ្ងៃទី២៣នេះ អាមេរិក បានបិទទ្វាពាក់កណ្តាល ដោយសារតែវិវាទ ជុំវិញមូលនិធិសម្រាប់កសាង ជញ្ជាំងព្រំដែនជាប់ប្រទេសមិចស៊ីកូ ។ តាមសារព័ត៌មាន CNBC ស្ថាប័ន ជាច្រើនរបស់រដ្ឋាភីបាលអាមេរិក ត្រូវផ្អាក់ដំណើរការ លើកលេងតែស្ថាប័នសំខាន់ៗ ដូចជា សុខាភិបាល ក្រុមពន្លិតអគ្គិភ័យ អាកាសចរណ៍… នៅដំណើរការធម្មតា ។

បុគ្គលិករដ្ឋ ជាង៤២មឺននាក់ នាក់ តៅតែបន្តធ្វើការ ប៉ុន្តែទទួលប្រាក់ ខែយឺត និង បុគ្គលិកមន្ត្រី ជាង ៣៨មឺននាក់ត្រូវផ្អាក់ធ្វើការដោយគ្មានប្រាក់ខែបើកឲ្យ ។ ក្នុងចំណោមបុគ្គលិក មន្ត្រីដែលត្រូវឈប់ធ្វើការបណ្តោះអាសន្ន ភាគច្រើនស្ថិតនៅ ក្រសួង ពាណិជ្ជកម្ម មានរហូតដល់ទៅ៨៦ភាគរយ ត្រូវឈប់ធ្វើការ និង៩៥ភាគរយ នៅក្នុងមជ្ឈមណ្ឌុលអាកាស អាមេរិក ណាសា ត្រូវផ្អាក់ធ្វើការ។

ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា លោកនឹងបន្តពិភាក្សាជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បី ដោះស្រាយបញ្ហា មូលនិធីដំណើរការរដ្ឋាភិបាលខាងលើ ។ កន្លងមក សេតវិមាន បានស្នើរ ចំណាយប្រាក់ ប្រមាណ៥ពាន់លានដុល្លារ ដើម្បីកសាង ជញ្ជាំងព្រំដែន អាមេរិក មិចស៊ីកូ ដើម្បីទប់ស្កាត់ជនភៀសខ្លួនខុសច្បាប់ចូលក្នុងទឹកដីអាមេរិក។ នេះជាលើកទី៣ហើយនៅក្នុងឆ្នាំ២០១៨ ដែលរដ្ឋាភិបាលអាមេរិក ត្រូវបិទទ្វា ដែលជាលើកទី១នៅក្នុងរយៈពេល ៤០ឆ្នាំកន្លងមក ដែលរដ្ឋាភិបាលអាមេរិក ត្រូវបិទទ្វា ៣លើក ក្នុងមួយឆ្នាំ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close