ប្រជាពលរដ្ឋ​ជាង១រយ​គ្រួសារ​ ​នៅ​ចំណុច​ជប់​ត្រកួន​ ​ស្រុក​អន្លង់វែង​ ​សុំ​ឲ្យ​សម្តេច​តេជោ​ជួយ​ ​ក្រោយពី​កម្លាំង​ចំរុះ​ចុះ​រុះរើ​ផ្ទះ​ពួកគាត់​

​ឧត្ដរមានជ័យ​៖​ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង១រយ​គ្រួសារ​នៅ​ចំណុច​ជប់​ត្រកួន​ ​ភូមិ​អូរ​តា​ម៉េ​ង​ ​ឃុំ​និង​ស្រុក​អន្លង់វែង​ ​ខេត្ត​ឧត្តរមានជ័យ​ ​បាន​យំ​ស្រែក​នៅ​លើ​ថ្នល់ជាតិ​ ​ដោយ​សុំ​ឲ្យ​សម្តេច​ហ៊ុន​ ​សែន​ ​ប្រមុខ​រាជរដ្ឋាភិបាល​ ​ជួយ​រក​យុត្តិធម៌​ ​ក្រោយពី​កម្លាំង​សមត្ថកិច្ច​ចំរុះ​ស្រុក​អន្លង់វែង​ ​ដេញ​ពួកគាត់​និង​រុះរើ​ផ្ទះ​ ​ដើម្បី​យក​ដី​ឲ្យ​អ្នក​ផ្សេង​ ​។​

​ការ​រុះរើ​នោះ​គឺ​ចាប់ពី​ថ្ងៃទី17​ ​ខែធ្នូ​ ​ឆ្នាំ2018​ ​និង​បន្ត​រ​រុះរើ​ជា​បន្ត​រប​ន្ទាប់​,​ ​ក្នុង​ពេល​កម្លាំង​សមត្ថកិច្ច​ចំរុះ​កំពុង​រុះរើ​នោះ​ ​ប្រជាពលរដ្ឋ​បាន​ស្រែក​ទ្រ​ហ៊​យំ​ ​ដោយ​ពួកគាត់​បាន​លើកឡើង​ថា​ ​សុំ​អោយ​សម្តេច​ ​ហ៊ុន​សែន​ ​និង​លោកជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ហ៊ុន​សែន​ ​ជួយ​រក​យុត្តិធម៌​ ​ដោយ​ពួកគាត់​ត្រូវ​បាត់បង់​ដំណាំ​ ​ដីធ្លី​ ​និង​ផ្ទះសម្បែង​ ​ដែល​ពួកគាត់​បាន​រស់នៅ​ជាង10ឆ្នាំ​មកនេះ​ ​ពួកគាត់​បាន​លើកឡើង​ទៀត​ថា​ ​ពួកគាត់​បាន​រុករាន​ដី​និង​បង្ក​របង្​កើន​ផល​ ​នៅ​តំបន់​ខាងលើ​ចាប់តាំងពី​ឆ្នាំ២០០២​ ​ហើយក៍​មានការ​ដេញ​ចុះឡើង​ពី​កម្លាំង​ចំរុះ​អន្លង់វែង​ជា​បន្ត​រប​ន្ទាប់​ ​តែ​ដោយសារ​ពួកគាត់​បាន​ដាក់​ពាក្យ​បណ្តឹង​ចូល​ដល់​ក្រសួងមហាផ្ទៃ​ ​និង​ក្រសួង​ដែន​ដី​នគរូ​បនីយ្យ​កម្ម​ ​ទើប​សម្រេច​អោយ​ឯកឧត្ដម​ ​សរ​ ​ថា​វី​ ​អតីត:អភិបាលខេត្ត​ឧត្តរមានជ័យ​ ​រៀបចំ​អោយ​ពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ​ដោយ​ស្របច្បាប់​និង​មិន​មាន​អ្នកណា​មក​ដេញ​ពួកគាត់​ទៀត​នោះ​ទេ​ ​។​

​រហូតដល់​ថ្ងៃកើត​ហេតុ​ខាង​លើ​ក៍​ស្រាប់តែ​ឃើញ​មាន​កម្លាំង​ចំរុះ​ដឹកនាំ​ដោយ​លោក​ ​ហោ​ ​ជិន​វិរៈ​យុទ្ធ​ ​អភិបាលស្រុក​អន្លង់វែង​ ​និង​លោក​ ​ងួន​ ​លីន​ ​នាយក​រដ្ឋបាល​ស្រុក​ ​ចុះ​មក​រុះរើ​ផ្ទះ​និង​កាប់​បំផ្លាញ​ដំណាំ​ពួកគាត់​តែម្តង​ ​។​ ​ដោយហេតុ​ការ​ខាងលើ​ ​ពួកគាត់​សូម​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ​ហ៊ុន​សែន​ ​និង​លោកជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិ​ត​ប៊ុ​ន​ ​រ៉ា​នី​ហ៊ុន​សែន​ ​ជួយ​អន្តរាគមន៍​ដល់​ពួកគាត់​អោយ​បាន​ទាន់ពេល​វេលា​ផង​ ​ពួកគាត់​កំពុងតែ​ប្រឈម​បាត់បង់​ផ្ទះសំបែង​និង​ដីស្រែ​ចំការ​ ​ដែល​ក្រុម​អ្នកមាន​អំណាច​កំពុង​រំលោភ​យក​ធ្វើជា​កម្ម​សិទ្ធ​របស់​ខ្លួន​ព្រោះ​ដី១០០០ហិ​ក​តា​ ​(​មួយ​ពាន់​ហិ​ក​តា​)​ ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កា​ត់​ខ្វា​លពី​ដី​ព្រះ​រា​ជ​ក្រិ​ដ្ឋ​ ​តំបន់​បរិស្ថាន​ដែន​ជ​ម្រ​ក​គុលេ​នព្រ​ហ្ម​ទេព្យ​ ​សំរាប់​ចែក​ជួន​ប្រជាពលរដ្ឋ៣៥០គ្រួសារ​នៅ​ចំណុច​អូ​អំបិល​នៅ​ភូមិ​អូ​តា​ម៉ែង​ ​ប៉ុន្តែ​រមិ​នបាន​ចែក​ជូន​ប្រជាពលរដ្ឋ​ទេ​ ​គឺ​ចែក​តែ​ក្រុម​អ្នកមាន​អំណាច​ពី​បី​នាក់​ ​តែ​ប៉ុន​ណ្ណោះ​។​

​ជុំវិញ​ហេតុកាណ៍​ខាងលើ​ ​លោក​ ​ហោ​ ​ជិន​វិរៈ​យុទ្ធ​ ​អភិបាលស្រុក​អន្លង់វែង​ ​បាន​អោយ​ដឹង​ថា​ ​លោក​មិនបាន​ដឹកនាំ​កម្លាំង​ចំរុះ​ចុះទៅ​រុះរើ​ដោយចិត្ត​ឯង​ទេ​ ​ហើយ​មុន​និង​ប្រជាពលរដ្ឋ​ចោទប្រកាន់​ត្រូវ​មើល​ទីតាំង​នោះ​ថា​ ​តើ​ជា​ដី​រដ្ឋ​ឬ​ក៍​ជា​ដី​ដែលកាត់​ឃ្វាល​រួចហើយ​ ​ទី2តើ​ប្រជាពលរដ្ឋ​មាន​ឯកសារ​កម្ម​សិទ្ធ​ដីធ្លី​ដែល​ទទួលស្គាល់​ពី​អាជ្ញាធរ​ដែ​រឺ​ទេ​ ​ទី3​ ​កា​អនុវត្ត​ជា​កំលាំង​ចំរុះ​ ​រួម​នឹង​ព្រះ​រា​ជ្ញា​ចុះ​អនុវត្ត​ច្បាប់​ ​មិនមែន​រូបលោក​ជា​អ្នកដឹកនាំ​នោះ​ទេ​ ​ទី4​ ​លិខិត​របស់ក្រ​សួង​ដែនដី​នគរូបនីយកម្ម​ ​និង​ក្រសួងមហាផ្ទៃ​គឺ​បាន​ផ្ទេរ​អោយ​សមត្ថកិច្ច​ដោះស្រាយ​ហើយ​ ​បើ​ដី​រដ្ន​គ្មាន​សិទ្ធ​តាំងទីលំនៅ​ទេ​ ​បើ​តាំង​គឺ​ខុសច្បាប់​ ​៕​

​អត្ថបទ​៖​ ​ឆា​នុន​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close