នៅរសៀលថ្ងៃអាទិត្យ ០១រោច ខែ​មិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី២៣​ ខែធ្នូ ឆាំ្ន២០១៨​ នៅស្នង​ការ​ដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ បាន​រៀបចំពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់អគារមិត្តភាព០១ខ្នង​ ​កំពស់ពីរជាន់​ (១៥បន្ទប់)ដែលជាអំណោយ​ឧបត្ថម្ភ​របស់ស្នងការដ្ឋាននគរ​បាលខេត្តដាក់​ឡាក់​ នៃសាធារណ​រដ្ឋសង្គមនិយមវៀត​ណាម

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរ បាលជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណ:អភិបាល ខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ឯក វូ ហុងវាំង ស្នងការនគរបាលខេត្តដាក់ឡាក់(វៀតណាម) ដោយមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបលខេត្ត លោក លោកស្រី ស្នងការរង អនុប្រធានផែន នាយ នាយរងការិយាល័យ លោកមេបញ្ជាការវរ:ទាំងពីរ លោកអធិការនគរ បាលក្រុង-ស្រុកទាំង៥ លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីទាំង៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់ លោកនាយប៉ុស្តិ៍ការពារព្រំដែនគោកទាំង១៤ មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តទាំងអស់ប្រមាណ ២៦៥នាក់ ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close