ផ្អើល​ក្រុង​ព្រះសីហនុ​ ​ពេល​សមត្ថ​កិ​ច្ច​ពទ្ធ័​ចាប់​ជាប់សង្ស័យ​ ​ហែក​ដំបូង​ធានា​គារ​ ​ABA​ ​បំរុង​ចូល​លូច​លុយ​

​ខេត្ត​ព្រះសីហនុ​៖​ ​ជន​ជាប់​ជាប់សង្ស័យ​ម្នាក់​ ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ ​នឹង​កងរាជអាវុធហត្ថ​ ​ពទ្ធ័​ចាប់​ខ្លូន​ ​ក្រោយពេល​ជន​ជនសង្ស័យ​រូប​នោះ​បាន​ហែក​ដំបូង​ធនាគារ​ ​ABA​ ​ក្នុង​ ​គោលដៅ​ចូល​ទៅ​ក្នុង​ធានា​គារ​ ​ដើម្បី​លូច​លុយ​។​

​ករណី​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​នេះ​ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ១១​ ​នឹង៤០នាទី​ថ្ងៃទី​ ​២៤​ ​ខែ​ ​ធ្នូ​ ​ឆ្នាំ២០១៨​ ​ស្ថិតនៅ​ក្នុង​ភូមិលេខ២​ ​សង្កាត់​លេខ២​ ​ក្រុង​ព្រះសីហនុ​។​

​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​ ​ជនជាប់សង្ស័យ​ពាក់ព័ន្ធ​ហែក​ដំបូង​ធានា​គារ​ ​ABA​ ​ដែល​សមត្ថកិច្ច​ចាប់​ខ្លូន​ ​មានឈ្មោះ​ ​សេង​ ​វិ​ច្ឆ័​យ​ ​ភេទប្រុស​ ​អាយុ២៧ឆ្នាំ​ ​មាន​ទីលំនៅ​ក្រុងភ្នំពេញ​ ​។​

​ជនជាប់សង្ស័យ​ ​ឈ្មោះ​ ​សេង​ ​វិ​ច្ឆ័​យ​ ​នេះ​ ​បាន​មក​ពី​ក្រុងភ្នំពេញ​ ​ហើយ​បាន​ជួលផ្ទះ​សំណាក់​ចំប៉ី​ ​ផ្សារ​លើ​ ​ដែល​មាន​ទីតាំងនៅ​ជាប់​ជញ្ជាំង​ធនាគារ​ ​(​ABAស្នាក់នៅ​)​ ​។​ ​ហើយ​នៅ​ព្រឹក​ថ្ងៃកើត​ហេតុ​ ​ជនជាប់សង្ស័យ​បាន​ឡើងលើ​ដំបូង​ផ្ទះសំណាក់​ ​ចំប៉ី​ ​ផ្សារ​លើ​ ​រូច​ហើយ​ឡើង​ទៅ​ធនាគារ​ ​ABA​ ​នឹង​បាន​ហែក​ដំបូល​ពី​ដាន​ធនាគារ​បំរុង​ចូល​ទៅ​ខាងក្នុង​ធានា​គារ​ ​ប៉ុន្តែ​សំណាង​អាក្រក់​ ​ក្នុង​ពេលនោះ​ ​ត្រូវ​បាន​ក្រុម​អ្នកយាម​ធនាគារ​ឃើញ​ទាន់​ ​នឹង​បាន​ស្រែក​ឆោឡោ​ឡើង​ ​ជាហេតុ​ធ្វើឲ្យ​ជនជាប់សង្ស័យ​ភ័យ​ ​បាន​ខំ​រត់គេច​ទៅ​លាក់​ខ្លូន​ក្នុង​ស៊ីទែន​ទឹក​លើ​ដំបូង​ផ្ទះសំណាក់​ ​ចំប៉ី​ ​ផ្សារ​លើ​ ​ទំ​រាំ​សមត្ថកិច្ច​ប៉ូលិស​រុករក​ឃើញ​ ​និង​ចាប់​ខ្លូន​បាន​ ​ត្រូវ​ចំណាយពេល​ជាង​កន្លះម៉ោង​ ​បង្ក​រ​ភាព​ភ្ញាក់ផ្អើល​ ​មនុស្សម្នា​ពេញ​ក្រុង​ព្រះសីហនុ​។​

​យ៉ាងណាក៏ដោយ​ ​ក្នុង​ពេល​ព័ទ្ធ​ចាប់​ជនសង្ស័យ​រឿង​ហែក​ដំបូល​ធនាគារ​នោះ​ ​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន២នាក់​ផ្សេងទៀត​ ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នៅក្នុង​ផ្ទះសំណាក់​នោះ​ផង​ដែរ​ ​ដែល​មាន​ ​ទី១​.​ ​ឈ្មោះ​ ​លន់​ ​ផា​នី​ ​ភ​ទេ​ប្រុស​ ​អាយុ​ ​២៦ឆ្នាំ​ ​និង​ទី២​ ​ឈ្មោះ​ ​លី​ធី​ ​ទៀង​ ​ភេទ​ស្រី​ ​អាយុ២០ឆ្នាំ​ ​អ្នក​ទាំងពីរ​ ​មាន​ស្រុកកំណើត​ ​នៅ​ខេត្ត​គៀង​យ៉ាង​ ​ប្រទេស​វៀតណាម​ ​។​

​បច្ចុប្បន្ន​ ​ជនជាប់សង្ស័យ​ពាក់ព័ន្ធ​ការ​ហែក​ដំបូង​ធានា​គារ​ ​ABA​ ​នឹង​ ​ជនជាប់សង្ស័យ​ ​ជន​គ្រឿង​ញៀង​ ​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ ​ធ្វើការ​សាកសួរ​ ​ដើម្បី​បន្ត​និ​តី​វិធី​បញ្ជូន​សំណុំរឿង​ ​បញ្ជូន​ ​ទៅ​សាលា​ដំ​បូ​ខេត្ត​ព្រះសីហនុ​ ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close