ឯកឧត្តម ឃួន​ស្រេង​​ អភិបាលរាជធានីភ្នំពេញចុះសាកសួរសុខទុកអាជីវករនៅក្នុងផ្សារ​

កាដូឆ្នាំថ្មី ឆ្នាំ២០១៩!

កន្លងមក បងប្អូនអាជីវករលក់ដូរតាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញប្រើប្រាស់អគ្គិសនីពីអ្នកម៉ៅការឯកជន ដែលតូបខ្លះត្រូវបង់ក្នុងតំលៃ ១.២០០៛ ទៅ ១.៥០០៛ ក្នុងមួយគីឡូវ៉ាត់ម៉ោង។

ដើម្បីសម្រាលបន្ទុកចំណាយរបស់អាជីវករលក់ដូរតាមផ្សារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនបងប្អូននូវការប្រើប្រាស់អគ្គិសនីក្នុងតំលៃសមរម្យ។

អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នេះ រដ្ឋបាលរាជធានីភ្នំពេញកំពុងសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីរៀបចំការបញ្ចុះតម្លៃប្រើប្រាស់អគ្គិសនីតាមតូបលក់ដូររបស់អាជីវករក្នុងផ្សារទាំងអស់នៅរាជធានីភ្នំពេញ មកត្រឹម ៧៤០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលជាតំលៃក្នុងប្រភេទពាណិជ្ជកម្មធុនតូច ដោយនឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០១៩ នេះតទៅ។

អាស្រ័យហេតុនេះ សូមបងប្អូនអាជីវករលក់ដូរតាមផ្សារទាំងអស់មេត្តាជ្រាប និងត្រៀមសហការជាមួយក្រុមការងារដែលនឹងចុះធ្វើកិច្ចការដល់ទីរួមផ្សារផ្ទាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close