តម្លៃប្រេងសាំងនៅកម្ពុជាហក់ឡើងដល់៤៥៥០រៀល ក្រោយ​បោះឆ្នោតរួច

យោង​តាមសេចក្តីជូនដំណឹង​ស្តីពីតម្លៃប្រេងលក់រាយតាមស្ថានីយ៍​ពី​ថ្ងៃទី១ ដល់ថ្ងៃទី១០ សីហា ដែលចេញផ្សាយ​ដោយក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃនេះ​បានបង្ហាញថា តម្លៃប្រេងសាំងបានហក់​ឡើង​រហូត​ដល់ទៅ​៤០០រៀល បើធៀប​នឹង​សប្តាហ៍​មុន ពោល​គឺប្រេងសាំងធម្មតាបានឡើងដល់តម្លៃ ៤៥៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតបានឡើង​ដល់ ៤៤៥០រៀលក្នុងមួយលីត្រ។

ការឡើងថ្លៃខ្ពស់រហូត​ដល់៤០០រៀល ធៀបនឹងសប្តាហ៍​មុន មិន​ទាន់មានការបញ្ជាក់ពីមូលហេតុនោះទេ ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close