វាយប្រហារគ្រាប់បែកនិងបាញ់ប្រហារទៅលើកម្លាំងប៉ូលិសថៃ ស្លាប់និងរបួស៦នាក់

ប៉ូលិសថៃម្នាក់ស្លាប់ និង ៥នាក់រងរបួសនៅក្នុង ហេតុការវាយប្រហារ ដោយគ្រាប់បែក និងបាញ់ប្រហារនៅក្នុងខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃទី២៥ខែធ្នូ ។

តាមការលើកឡើងរបស់មន្ត្រីប៉ូលិស ក្នុងតំបន់បានឲ្យដឹងថា គ្រាប់បែកបានផ្ទុះ នៅតំបន់ ទល់មុខទីស្នាក់ការប៉ូលិស ខេត្ត ណារ៉ាធីវ៉ាត ។ បន្ទាប់ពីការបំផ្ទុះគ្រាប់បែក ខ្មាន់កាំភ្លើងបានបាញ់ប្រហារទៅលើរថយន្តប៉ូលិស ។អ្នករងរបួសបានបញ្ជូនទៅកាន់មន្ទីពេទ្យជាបន្ទាប់ ប៉ូលិសក៏ានរកឃើញ កាំភ្លើង M16 រួមជាមួយ រំសេវផ្ទុះជាង២០គីឡូក្រាមផងដែរ។

តំបន់ភាគខាងត្បូងប្រទេសថៃ តែងតែកើតឡើងនៅ អំពើហឹង្សាការបាញ់ប្រហារបំផ្ទុះគ្រាប់បែកជាបន្តបន្ទាបពីក្រុម ទាមទាផ្តាច់ខ្លួនបង្កើតទៅជាប្រទេសអីស្លាមស្វយ័ត ។ក្រុមនេះតែងតែវាយប្រហារសំដៅទៅលើកម្លាំងសន្តិសុខថៃ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្នុងខេត្ត យ៉ាឡា ប៉ាតានី ណារ៉ាធីវ៉ាត និង ស៊ុងក្លា ផងដែរ ។

ចាប់តាំងពីឆ្នាំ២០១៤ មកទលពេលនេះរដ្ឋាភិបាលថៃបានសន្យាចម្រុញឲ្យមានកិច្ចពិភាក្សាស្វែងរកសន្តិភាប ជាមួយក្រុមទាមទាផ្តាច់ខ្លួន ប៉ុន្តែមកទលពេលនេះ មិនមានភាពរីកចំរើននោះឡើយ ។ សូមបញ្ជាក់ផងដែរថា បណ្តាខេត្តភាគខាងត្បូង ប្រទេសថៃ មានជនជាតិអិស្លាមរស់នៅភាគច្រើន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close