ប្រទះឃើញបុរសម្នាក់ដេកផ្កាប់មុខស្លាប់សង្ស័យជារឿងឃាតកម្ម

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលកាលពីម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ដោយប្រទះឃើញបុរសម្នាក់ត្រូវដេកផ្កាប់មុខស្លាប់នៅក្បែរប្រឡាយ រួមទាំងម៉ូតូគ្រឿងបានធ្លាក់នៅក្នុងប្រឡាយទឹកស្អុយផងដែរ។

បើតាមសេចក្តីរាយការណ៍បានអោយដឹងថា ជនរងគ្រោះខាងលើឈ្មោះ ស្រៀង សិលា ភេទប្រុស អាយុ២២ឆ្នាំ ជាជាងជុសជុលរថយន្ត មានទីលំនៅនៅបុរីសន្តិភាព២ ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចជំនាញត្រួតពិនិត្យនៅកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់អោយដឹងថា ជនរង្គ្រោះមានស្នាមវាយនៅត្រង់ក្បាល សង្ស័យជាករណីឃាតកម្ម។

សូមបញ្ជាក់ថា នៅកន្លែងកើតហេតុមានស្ថានភាពដូចជាប្រវាយប្រតប់គ្នា ហើយរបស់របរដូចជាកែបម៉ូតូប៉ាក់បែកក្បែរកន្លែងកើតហេតុ ហើយម៉ូតូរបស់ជនរងគ្រោះបានធ្លាក់ចូលប្រឡាយទឹកស្អុយថែមទៀត ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close