ករណីគ្រោះថ្នាក់ចរាចរណ៍នៅ ស្រុកកំពង់សិលា ខេត្ត ព្រះសីហនុ ស្លាប់៣នាក់ និងរបួសធ្ងន់៧នាក់

ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ នៅលើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បណ្តាលអោយមានមនុស្ស៣នាក់ស្លាប់ និងរបួស៧នាក់ ។

លោក ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តកូរ៉េ១គ្រឿងម៉ាក HYUNDAI ពណ៌ ស បានជែងរថយន្តមួយគ្រឿងទៀត ក្នុងទិសដៅស្របគ្នា គឺ ពីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ ហើយជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់តែម្តង ។រថយន្តរង្គ្រោះម៉ាក់ HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AW-0985 ជិះគ្នាចំនួន ១៣នាក់ ស្រី២នាក់ ក្នុងករណីនេះ បណ្តាលឲ្យស្លាប់មនុស្សចំនួន៣នាក់ និង រងរបួសធ្ងន់មនុស្សចំនួន៧នាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានហៅរថយន្តសង្គ្រោះដឹកអ្នករបួស ទៅសង្គ្រោះភ្លាមៗ ។ ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close