គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់ ៧.៦​រ៉ិ​ច​ទ័​រ នៅ​ជប៉ុន រកឃើញ​អ្នកស្លាប់​កើន​ដល់ ៦២​នាក់​ហើយ​!

អាជ្ញាធរ​ជប៉ុន នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣ ខែមករា នេះ​បានឱ្យដឹងថា តួលេខ​អ្នកស្លាប់​បាន​បន្ត​កើន​ដល់ ៦២​នាក់ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់ បាន​វាយប្រហារ​ចំ​តំបន់​ភាគ​កណ្តាល​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ចូលឆ្នាំ​សកល​កន្លងទៅនេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

​គួរ​បញ្ជាក់ថា គ្រោះ​រញ្ជួយ​ដី​ខ្លាំងៗ​បន្តបន្ទាប់​គ្នា ក្នុងនោះ​រួមមាន​ទាំង​កម្រិត​៧.៦​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ជប៉ុន កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​។ គិត​ចាប់តាំងពី​ពេលនោះ ជប៉ុន​បាន​កត់ត្រា​ការកើតមាន​រំ​ញ័រ សរុប​យ៉ាងហោច​១៥៥​លើក​។ អាជ្ញាធរ​ជប៉ុន ក៏បាន​ប្រកាសអាសន្ន​ពី​រលក​ស៊ូណាមិ​ផងដែរ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បានសម្រេច​ដក​ការប្រកាសអាសន្ន​នោះ​ចេញ​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close