សង្ស័យ​ងងុយដេក​! បើកឡាន​បុក​រះ បណ្តាលឱ្យ​មនុស្ស​រងរ​សួស​ធ្ងន់ ០២​នាក់​

កំពង់ឆ្នាំង​៖ តាម​សេចក្តីរាយការណ៍​បានឱ្យដឹងថា​យ៉ាងហោចណាស់​មាន​មនុស្ស​២​នាក់​បាន​រងរបួស​ធ្ងន់ ខណៈ​រថយន្ត​២​គ្រឿង​បុក​គ្នា​និង​បន្ត​កៀរ​ម៉ូតូ​មួយគ្រឿង​និង​រ៉ឺម៉ក​មួយគ្រឿង​ទៀត​ក្នុងទិសដៅ​ស្របគ្នា ហេតុការណ៍​ដ៌​រន្ធត់​នេះ​កើតឡើង​នៅវេលា​ម៉ោង ០៦:១០​នាទី​ព្រឹក ត្រូវ​នឹង​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៤ ស្ថិតនៅ​ចំណុច​ខាងជើង រូបសំណាក​ព្រះ​គោ​ព្រះ​កែវ លើផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៣៩-៤០ ស្ថិតក្នុង​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ទទួល​បន្ទុក​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់ថា ករណីនេះ​កើតឡើង​រវាង​រថយន្ត​០១​គ្រឿង ម៉ាក​Hyundai Mighty ពណ៌​ស ពាក់​ផ្លាកលេខ កំពង់ធំ​3A-0819 អ្នកបើកបរ​ឈ្មោះ ងួន សុធា ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ដងក្ដារ ឃុំ​ត្រ​យា ស្រុក​សន្ទុក ខេត្តកំពង់ធំ បើកបរ​ពី​ទិស​ខាងត្បូង ឆ្ពោះទៅ​ទិស​ខាងជើង​។ ពេលមកដល់​ចំណុច​ខាងលើ ក៏បាន​គៀរ​ជាមួយនិង​រថយន្ត​០១​គ្រឿង ម៉ាក​ស៊ីណា ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2AK-5788 អ្នកបើកបរ​ឈ្មោះ សាង គង់ ភេទ ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​កំពង់​សីមា ឃុំ​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បើកបរ​ពី​ទិស​ខាងត្បូង ឆ្ពោះទៅ​ទិស​ខាងជើង (​ស្រប​ទិស​គ្នា​) ពេលនោះ​ក៏បាន​បុក​និង​ម៉ូតូ​០១​គ្រឿង​ទៀត ម៉ាក HONDA ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ស្ពឺ​1w-1718 អ្នកបើកបរ​ឈ្មោះ ពេជ្រ សំអឿន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ត្រពាំង​លើ ឃុំ​ត្រាច​ទង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដែល​ឈប់​នៅលើ​គន្លង​ផ្លូវ​សាមញ្ញ​ខាងស្ដាំ​។ ភ្លាមៗ​នោះ​! ដែរ ក៏​ជ្រុល​ទៅបុក​ចំហៀង​ខាងស្ដាំ ផ្នែក​ខាងក្រោយ​នៃ​រ៉ឺម៉ក​សណ្ដោង រថយន្ត​០១​គ្រឿង​ទៀត ម៉ាក​Fuso ពណ៌​ស ពាក់​ផ្លាកលេខ​កំពង់ឆ្នាំង​3A-1801​សណ្ដោង​រ៉ឺម៉ក​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ព្រះសីហនុ​4A-3189 អ្នកបើកបរ​ឈ្មោះ លីម ចាន់​គ្រី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ អង្គរជ័យ ឃុំ​ស្រ​ទ្ប​ប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បើកបរ​ពី​ទិស​ខាងត្បូង ឆ្ពោះទៅ​ទិស​ខាងជើង ក្នុង​ដំណើរ​ស្រប​ទិស​គ្នា (​កំពុង​បើកបរ​បត់​ស្ដាំ​) ។​

​គួរបញ្ជាក់​ផងដែរ ករណី​បុក​បន្តបន្ទាប់​គ្នា​នេះ​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់ ក្នុងនោះ​អ្នកបើកបរ​ម៉ូតូ​ចំនួន​០១​នាក់ និង​អ្នកបើកបរ​រថយន្ត​ចំនួន​០១​នាក់​ទៀត និង​ខូច​ម៉ូតូ​០១​គ្រឿង រួមទាំង​រថយន្ត​០២​គ្រឿង ខូចខាត​ទាំងស្រុង​។​
​ក្រោយពេល​កើតហេតុ​អ្នករងរបួស​ត្រូវ​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ឧដុង្គ​។ ដោយឡែក​វត្ថុតាង​ម៉ូតូ​និង​រថយន្ត​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច​ចំណាត់​ការបន្ត​តាម​នីតិវិធី​៕

​ប្រភព​៖ FB​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close