ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន មាន​អាកាសធាតុ​ចុះ​ត្រជាក់ នៅពេល​ព្រឹក​!

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​អំពី​ស្ថានភាព​ធាតុអាកាស នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៤​។​

​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​បន្ត​បង្កើន​ឥទ្ធិពល​គ្របដណ្តប់​មកលើ​ភាគ​ឦសាន​និង​ភាគ​ខាងកើត​កម្ពុជា ជាមួយនឹង​ខ្យល់មូសុង​ឦសាន​បក់​ពី​ខ្សោយ​ទៅ​មធ្យម​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​៖ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៤៖

១-​តំបន់​វាលទំនាប​៖
* សីតុណ្ហភាព​អប្បបរមា​ពី​២១-២៣°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣៣-៣៥°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន ក្នុង​ល្បឿន​ពី​៣-៥​ម៉ែត្រ​/​វិនាទី​។​

២-​តំបន់​ខ្ពង់រាប​៖
* សីតុណ្ហភាព​អប្បបរមា​ពី​១៦-២២°C សីតុណ្ហភាព​អតិបរមា​ពី​៣២-៣៤°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន ក្នុង​ល្បឿន​ពី​៤-៦​ម៉ែត្រ​/​វិនាទី​
* ខេត្តមណ្ឌលគិរី រតនគិរី និង​ខេត្តព្រះវិហារ ធាតុអាកាស​ត្រជាក់​នៅពេល​ព្រឹក ជាមួយនឹង​សីតុណ្ហភាព​អប្បបរមា​ពី​១៦-១៨°C​។​

៣-​តំបន់​មាត់សមុទ្រ ៖
* សីតុណ្ហភាព​អប្បបរមា​ពី​២៣-២៥°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣២-៣៤°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​៣-៥​ម៉ែត្រ​/​វិនាទី​
* រលក​សមុទ្រ​មាន​កម្ពស់​ពី​០,៥០-១,២៥​ម៉ែត្រ​។​

​ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​សាស្ត្រ​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន សូម​ប្រុងប្រយ័ត្ន​ថែរក្សា​សុខភាព ចំពោះ​ធាតុអាកាស​ត្រជាក់ ដោយ​ស្លៀក​សម្លៀកបំពាក់​ឱ្យបាន​គត់មត់ ដើម្បី​បង្ការ​ពី​ជំងឺ​ដ​ង្កា​ត់​នានា ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close