ដំណឹងល្អ! ប្រទះឃើញ​កូន​ផ្សោត​កើត​ថ្មី នៅ​អន្លង់​កាំ​ពី

​កូន​សត្វ​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល ត្រូវបាន​ប្រទះឃើញ​ដោយ​ក្រុមការងារ​ស្រាវជ្រាវ​នៃ​រដ្ឋបាល​ជលផល និង​អង្គការ WWF នៅវេលា​ម៉ោង ១០:១៨​នាទី នា​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ នៅ​អន្លង់​កាំ​ពី ស្ថិតនៅ​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

​កូន​ផ្សោត​នេះ​ស្ថិតនៅក្នុង​ហ្វូង​សត្វ​ផ្សោត​៧​ក្បាល​ផ្សេងទៀត​។ នេះ​គឺជា​កូន​ផ្សោ​តទី​២ កើត​នៅ​ដើមឆ្នាំ​២០២៤ ដែល​ត្រូវ​នឹង​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់​។​

​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​អរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ថែរក្សា និង​ការពារ​ធនធាន​ជលផល​ដ៏​មានតម្លៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close