ជិះម៉ូតូបុកបង្គោលរនាំងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ខេត្តព្រះវិហារ៖ នារសៀលម៉ោង១៤.២៥នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្ករឡើងដោយខ្លួនឯង បណ្តាលអោយស្លាប់យុវជនម្នាក់ ភ្លាមៗនៅកន្លែងកេីតហេតុ តាមបណ្តោយផ្លូវជាតិលេខ៦២ នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ៨៦.៨៧ ក្នុងភូមិត្រពាំងល្អក់ ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលមូលដ្ឋាន ដែលនៅនិងកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ គឺបណ្តាលមកពីយុវជនម្នាក់ ឈ្មោះ ហ៊ន សំសិលា អាយុ ១៧ឆ្នាំ រស់នៅភូមិ បាក់ក្ដោង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ បានបេីកបរម៉ូតូម៉ាក ហុងដា ឌ្រីមសង់ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ព្រះវិហារ 1C 82.85 ធ្វេីដំណើរពីខេត្តព្រះវិហារ គោលបំណងត្រលប់ទៅលំនៅដ្ឋានវិញ ដោយបេីកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន ហេីយស្ថិតនៅក្នុងល្បឿនលឿន ទើបបណ្ដាលឲ្យជ្រុលទៅបុករនាំងបាំងផ្លូវ ហេីយបណ្តាលអោយយុវជនខាងលេីស្លាប់ភ្លាមៗនៅនិងកន្លែងតែម្ដង។

ចំណែកសពជនរងគ្រោះត្រូវបានសាច់ញាតិនិងក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close