គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ បាន​កើតឡើង នៅចំនុចស្ពានអ៊ូរគគីរ បណ្តាលអោយខូចខាតរថយន្តជាច្រើនគ្រឿង

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បានកើតឡើង នារសៀលថ្ងៃទី០៥ មករា នេះ ស្ថិតនៅស្ពានអ៊ូរគគីរនៅគីឡូម៉ែត្រលេខ ១០៧ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ដោយបុករះបណ្តាលឱ្យរថយន្តរងការខូចខាតជាច្រើនគ្រឿង និងមនុស្សក៏រងរបួសធ្ងន់-ស្រាលផងដែរ ។

បើតាមសេចក្តីរាយការណ៍បានអោយដឹងថា នៅមិនទាន់ដឹងថាមានមនុស្សស្លាប់ឬរបួសប៉ុន្មាននាក់ទេ នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ ។ បើតាមពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់ថា គឺហេតុការណ៍នេះបង្កឡើងដោយរថយន្តធុនធំដឹកឥដ្ឋមួយគ្រឿង។

គួររំលឹកថា ៖ រថយន្តធុនធំដឹកឥដ្ឋបានដាច់ហ្វ្រាំងចំពេលចុះចំណោត អ្នកបើកស្លន់បាត់អស់ម្ចាស់ការទើបបណ្តាលអោយមានគ្រោះថ្នាក់បែបនេះ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងចុះអន្តរាគមន៍នៅកន្លែងកើតហេតុ ព្រមទាំងបានកកស្ទះចរាចរណ៍ខ្លាំងផងដែរ ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close