អន្តរជាតិ

ការលក់របស់Samsung ធ្លាក់ចុះដល់ទៅជិត៣០ភាគរយ

ប្រាក់ចំណុលពីការលក់ របស់ក្រុមហ៊ុន Samsung មានការធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់ ២៩ភាគរយ ។ ការធ្លាក់ចុះដោយសារតែ ការបញ្ជាទិញបន្ទះផ្ទាំងឈីប ក៏ដូចទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន មានការធ្លាក់ចុះ នៅក្នុងត្រីមាសនេះ បើប្រៀបធៀបអំឡុងពេលដូចគ្នា កាលពីពេលកន្លងមក ។

ក្រុមហ៊ុនSamsung បានបញ្ជាក់ថា ខ្លួនបានទម្លាក់ចុះ២៩ភាគរយ ប្រាក់ចំណូលរកបាន ក្នុងរយៈពេលដូចគ្នាកាលឆ្នាំ២០១៨ ដែលមានដល់៩.៧ពាន់លានដុល្លារអាមេរិក ។ មូលហេតុទម្លាក់ចុះអំពីប្រាក់ចំណូលនេះ ដោយសារថា ការបញ្ជាទិញ ទូរស័ព្ទស្មាតហ្វូន ក៏ដូចផ្ទាំងបន្ទះឈីប របស់ Samsung មានការធ្លាក់ចុះ ។

ក្រុមហ៊ុន Samsung មានគូប្រជែងដ៏សំខាន់ចំនួនពីរ គឺក្រុមហ៊ុន អែបផល (Apple) និងក្រុមហ៊ុនក្នុងប្រទេសចិន ។

កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមហ៊ុនSamsung បានប្រកាសថា ការរកប្រាក់ចំណូលរបស់ខ្លួនសម្រាប់ត្រីមាសដំបូងនៃឆ្នាំ២០១៩ មិនល្អប្រសើរនោះទេ ដោយជួបនូវស្ថានការលំបាក ។ តាមការព្យាករណ៍ ប្រាក់ចំណូលនឹងធ្លាក់ចុះប្រហែល១១ភាគរយ ។

ក្នុងឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន Samsung រកប្រាក់ចំណូលកើនឡើង ដោយសារការបញ្ជាទិញបន្ទះផ្ទាំងឈីប ។ ប៉ុន្តែបច្ចុប្បន្ន ការបញ្ជាទិញពីប្រទេសចិន ដែលជាទីផ្សារដ៏សំខាន់របស់ខ្លួននោះមានការធ្លាក់ចុះយ៉ាងគំហុក ។

កាលពីសប្តាហ៍មុនផងដែរ ក្រុមហ៊ុន អែបផល បានព្រមានអំពីការលក់ចេញរបស់ខ្លួនមានសភាពនៅទ្រឹង គ្មានសន្ទុះកើនឡើងនោះទេ ដោយសារមូលហេតុ បញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close