អន្តរជាតិ

អាកាសយានដ្ឋានទីពីរនៅអង់គ្លេស ត្រូវផ្អាក់ហោះហើរដោយសារឌ្រូន

បន្ទាបពីអាកាសយានដ្ឋាន Gatwick ធ្វើឲ្យជើងហោះហើរ ដល់ទោ៧០០ជើង ត្រូវពន្យាពេលនិងអ្នកដំណើរជាង ១៤មឺននាក់ ជាប់គាំ បណ្តាលមកពី យន្តហោះគ្មានមនុស្សបើក។ នៅពេលនេះដែរអាកាសយានដ្ឋានមមាញឹកបំផុតនៅអឺរ៉ុប បន្តផ្អាក់ហោះហើរ ដោយសារតែ UAV ។

អាកាសយានដ្ឋានអន្តរជាតិ Heathrow ក្នុងទីក្រុងឡុងដុងប្រទេសអង់គ្លេសបានបន្តផ្អាក់ហោះហើរ ក្នុងរយៈពេលជាង១ម៉ោង ក្រោយពេលប្រទេសឃើញ យន្តហោះគ្មានមនុស្សបើក (ដ្រូន)នៅក្នុងអាកាសយានដ្ឋាន ។ កាលពី៣សប្តាហ៍កន្លងមក ក៏មាន សកម្មភាពដូចគ្នានេះកើតឡើងនៅក្នុងអាកាសយានដ្ឋាន Gatwick ។

ប៉ូលិសទីក្រុង ទទួលបាន ព័ត៌មានស្តីពី យន្តហោះគ្មានមនុស្សបើកនៅអាកាសយានដ្ឋាន Heathrow ។ តាមការបញ្ជាក់ពីក្រុមអ្នកគ្រប់គ្រង អាកាសយានដ្ឋានខាងលើ បានឲ្យដឹងថា «យើងចំបាច់ត្រូវតែបង្ខំចិត្តផ្អាក់រាល់ការហោះហើរ ទាំងអស់ ដើម្បីធានាដល់សុវត្ថភាពអ្នកដំណើរ ។ ចំណែកការចុះចត់វិញ បានធ្វើឡើងធម្មតា ។

រដ្ឋមន្ត្រីក្រសួងចរាចរណ៍ អង់គ្លេសលោក Chris Grayling បានប្រកាសថា កម្លាំងទាហាននៅក្នុងប្រទេសនេះ បាន ដាក់ពង្រាយឧប្បករណ៍តាមដាន់ យន្តហោះគ្មានមនុស្សបើក នៅអាកាសយានដ្ឋាន Heathrow ក៏ដូចជាអាកាសយានដ្ឋាន Gatwick ។

ក្នុងមួយថ្ងៃៗ អាកាសយានដ្ឋាន Heathrow ទទួលអ្នកដំណើរ ជាង ២សែននាក់ ដោយមានក្រុមហ៊ុន ហោះហើរ ៨១ក្រុមហ៊ុន ចុះបញ្ជីនៅអាកាសយានដ្ឋានខាងលើ ដែលត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុន មមាញឹកបំផុតនៅអឺរ៉ុប ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close