ព័ត៌មានជាតិ

ឯកឧត្តម​ សន្តិបណ្ឌិត​ សុខ​ ផល​រដ្ឋលេខា​ធិការក្រសួងម​ហាផ្ទៃ​បានអនុញ្ញាតឲ្យគណ:ប្រតិភូ​នគរបាល​អន្តោប្រវេស​ន៍​ឡាវ​ចូលជួ​បសម្ដែងការគួរស​ម​និងពិ​ភាក្សាការ​ងារ​

ឯកឧត្តម សន្តិបណ្ឌិត សុខ ផលរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យគណ:ប្រតិភូនគរបាលអន្តោប្រវេសន៍ឡាវចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ

នារសៀលថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគណ:ប្រតិភូនគរបាលអន្តោប្រវេសន៍ឡាវ ដែលដឹកនាំដោយលោកវរសនីយ៍ទោ Saysaming SIVILAY អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡាវ ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ ។

ក្នុងជំនួបនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ផងដែរ ។ នាឱកាសនោះឯកឧត្តម សន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍ស្នេីឲ្យភាគីទាំង២ បន្តកិច្ចសហប្រតិបត្តិការលេីការងារអន្តោប្រវេសន៍ បន្ថែមទៀតឲ្យកាន់តែប្រសើរឡើង។

ឯកឧត្តម សុខ ផល ក៏មានប្រសាសន៍បន្តទៀតដែរថា ភាគីទាំងពីរត្រូវរួមគ្នាកសាងព្រំដែនកម្ពុជា-ឡាវ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ។ជាចុងក្រោយឯកឧត្តមសន្តិបណ្ឌិតសុខ ផល រដ្ធលេខាធិការក្រសួងមហាផ្ទៃបានអោយភាគីឡាវរិតចំណងជាមួយភាគីកម្ពុជាក្នុងនាមភូមិផងរបងជិតគ្នាកាន់តែមានភាពជិតស្និទបន្តទៀត ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close