អន្តរជាតិ

រុស្ស៊ីចាប់ផ្តើមធ្វើសមយុទ្ធលើកដំបូងនៅក្នុងឆ្នាំ២០១៩

ឆ្នាំ២០១៩នេះរុស្ស៊ីនឹងបង្កើនការធ្វើសមយុទ្ធ បាញ់គ្រាប់ពិត ជាច្រើន ដោយនៅក្នុងខែមករានេះមានសមយុទ្ធដល់ទៅ៤លើកបានឡើងគម្រោងរួចរាល់ ។

តាមមជ្ឈមណ្ឌុលប្រកាសព័ត៌មាន ស្តីពីចរាចរណ៍ដែនអាកាសអន្តរជាតិ NOTAM ផ្សាយថា ក្រុមនាវាចម្បាំងរបស់រុស្ស៊ីឈរជើបនៅដែនសមុទ្រ មេឌីទែរ៉ាណែ នឹងធ្វើសមយុទ្ធ បាញ់គ្រាប់ពិត ៤លើកនៅក្នុងខែមករា ឆ្នាំ២០១៩នេះ ។

តាមការប្រកាសរបស់ NOTAM កម្លាំងទាហានរុស្ស៊ីបានស្នើដល់បណ្តាមធ្យោបាយធ្វើដំណើរនៅតាមដែនសមុទ្រ ខាងលើ បង្វែរទិសដៅ ដោយទាហានជើងទឹករុស្ស៊ីនឹងធ្វើសមយុទ្ធបាញ់ គ្រប់ពិត ដល់ទៅ ៤លើក គឺ លើកទីមួយ ចាប់ពីថ្ងៃទី ៩-១០ ទីពីរ ១៦-១៧ ទី៣២៣-២៤ និង ទី៤នៅថ្ងៃទី ៣០និង៣១ខែមករានេះ។

សមយុទ្ធនឹងត្រូវធ្វើឡើងនៅតំបន់សមុទ្រអន្តរជាតិ ស្ថិតនៅក្នុងដែនសមុទ្រ មេឌីទែរ៉ាណេជិតឆ្នេរសមុទ្រ ប្រទេសស៊ីរី ។ក្រសួងការពារជាតិរុស្ស៊ី តែងតែប្រកាសឲ្យបិទ តំបន់មួយចំនួននៅសមុទ្រមេឌីទែរ៉ាណេ ដើម្បីធ្វើសមយុទ្ធ។ កាលពីខែកញ្ញាឆ្នាំ ២០១៨ រុស្ស៊ីក៏បានបិទ ផ្លូវសមុទ្រដ៏សំខាន់មួយនេះក្នុងរយៈពេល៨ថ្ងៃ ពេលទាហានជើងទឹកនិងជើងអាកាសរុស្ស៊ីធ្វើសមយុទ្ធ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា រុស្ស៊ីនឹងបង្កើនការធ្វើសមយុទ្ធ នៅក្នុងឆ្នាំ២០១៩នេះ ដើម្បីពង្រឹងសម្ថភាពកម្លាំងទាហាន ក្នុងការធ្វើសង្គ្រាម ក្នុងពេលដែល ទីក្រុងមូស្កូ កំពុងប្រឈមមុខតានតឹង ជាមួយអ៊ុយក្រែន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close