សន្តិសុខសង្គម

មេ ឈ្មួញ​ឈ្មោះចែ​នីអាចដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាមបានដោយសារមានអាជ្ញាធរនិងសមត្តកិច្ចជាជ្រោមជ្រែង ?

(ក្រចេះ)៖ ប្រភពពីប្រជាពលរដ្ធនឹងមន្ត្រីនៅដងផ្លូវ និងសកម្មជនព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា ក្នុងចំណោមឈ្មួញធំៗនៅខេត្តក្រចេះ គឺឈ្មួញឈ្មោះ ចែនី សម្រុកដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមយ៉ាងពេញបន្ទុកដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចតាមដងផ្លវជាអ្នកសម្របសម្រួលដល់ការដឹកជញ្ជូនឈើដល់មេឈ្មួញជើងខ្លាំងរូបនេះទើបបានជាមេឈ្មួញដ៏សកម្មរូបនេះអាចដំណើរការបានយ៉ាងរលូន។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានកត់សម្គាល់ថា ឈើប្រមាណ៨០ភាគរយត្រូវបានឈ្មួញឈ្មោះ ចែនី ដឹកជញ្ជូនពីខេត្តស្ទឹងត្រែង ចូលខេត្តក្រចេះ ហើយចេញទៅប្រទេសវៀតណាមតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ ចំណែក២០ភាគរយទៀតចេញទៅប្រទេសវៀតណាមតាមច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រាល់សកម្មភាពរបស់ឈ្មួញឈ្មោះ ចែនី ក្នុងការដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាម គឺគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ ព្រោះ ចែនី ចេះបែងចែកផលប្រយោជន៍ដល់ក្រុមមន្ត្រីនិងសមត្ថកិច្ចពុករលួយជាប្រចាំ។

ប្រភពដែលស្និទ្ធនឹងឈ្មួញឈ្មោះ ចែនី បានបង្ហើបឲ្យដឹងថា ឈ្មួញម្នាក់នេះមានខ្នងបង្អែករឹងមាំហើយលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ត្រូវបានគេដឹងថាជាបង្អែករឹងមាំរបស់ឈ្មួញឈ្មោះ ចែនី ជាយូរមកហើយ។ ដូច្នេះហើយទើបឈ្មួញឈ្មោះ ចែនី អាចបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាតយ៉ាងពេញបន្ទុក ព្រោះសូម្បីតែលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ទ្រី សុភ័ក្ត្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ ក៏មិហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ចែនី ទាល់តែសោះ។

ជាងនេះទៅទៀតសូម្បីតែមន្ត្រីគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើដែលចុះទៅបំពេញបេសកកម្មក្នុងខេត្តក្រចេះ ក៏មិនហ៊ានចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ចែនី ដែលល្បីខាងដឹកជញ្ជូនឈើទៅប្រទេសវៀតណាមដែរ។

សមត្ថកិច្ចតូចតាចក្នុងខេត្តក្រចេះ បានឲ្យដឹងថាឈ្មួញឈ្មោះ ចែនី ដឹកជញ្ជូនឈើប្រណីត ឈើប្រភេទលេខ១ ពីខេត្តស្ទឹងត្រែង និងពីស្រុកសំបូរ ខេត្តក្រចេះ ដោយប្រើប្រាស់រថយន្តសាំយ៉ុងពី៤គ្រឿងទៅ៧គ្រឿងក្នុងមួយយប់ៗ។ ប្រភពបានឲ្យដឹងទៀតថាឈ្មួញឈ្មោះ ចែនី ដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនស្រុកស្នួល ខេត្តក្រចេះ និងច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងសុខស្រួលដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចតាមដងផ្លូវចាត់វិធានការបង្ក្រាបឡើយ។ មានន័យថា មន្ត្រីជំនាញនិងសមត្ថកិច្ចតូចតាចតាមដងផ្លូវមិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ចែនី ព្រោះដឹងថាឈ្មួញម្នាក់នេះមានលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ជាបង្អែករឹងមាំហើយថែមទាំងមានការសម្របសម្រួលពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ ទៀតផង។ ដូច្នេះហើយទើបមជ្ឈដ្ឋាននានាលើកឡើងថា បទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសរត់ពន្ធឈើទៅស្រុកយួនកំពុងក្លាយជារឿងឥតន័យ ព្រោះឈ្មួញឈ្មោះ ចែនី នៅតែមានបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់រឺក៌អាជ្ញាធរនៅមូលដ្ធានអង្គុយចាំទទួលផលប្រយោជន៏ឬយ៉ាងណា៕ពាក់ពន្ធ័និងការដឹកជញ្ជូនឈើពីសំណាក់មេឈ្មួញឈ្មោះចែនីខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡើយពីលោកទ្រី សុភក្រ្ត័ នាយខណ្ឌរដ្ធបាលព្រៃឈើក្រចេះដោយគ្មានអ្នកទទួលទូរសព្ឌ័ ៕ដោយឡែកលោកសាន ប៊ុនថាន មេប៉េអុឹមខេត្តក្រចេះមិនអាចទាក់ទងបាននៅល្ងាចថ្ងៃទី១២ខែមករាឆ្នាំ២០១៩ដោយទូរសព្ឌ័ឆ្លើយថាច្រឡំលេខ៕ដោយខ្មែរ៧មករា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close