នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម​ អញ្ជើញប្រកាសបញ្ជូលសមាជិកគណបក្ស ប្រជាជនកម្ពុជា ចំនួន៤រូប អតីតសមាជិក​ CNRP សុំចូលមករួមរស់ជាមួយគណបក្សប្រជាជន​ តាមរយ:​លោក​ វ៉ែន​ រតន:​

១-លោក លី វណ្ណសុី អតីតសមាជិកក្រុមប្រឹក្សាស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានអាស័យដ្ឋាន នៅភូមិកោះកំពង់ត្រំលើ ឃុំកោះមិត្ត ស្រុកកំពង់សៀម ។

២-លោក ហេង លឹមខេង អតីតសមាជិកគណកម្មាធិការ ប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម មានអាស័យដ្ឋាននៅភូមិ សូទិព ឃុំសូទិព ស្រុជើងព្រៃ។

៣-លោក ជុំ ម៉េង សមាជិកអចិន្ត្រៃយ៍ យុវជនគណបក្ស សង្គ្រោះជាតិខេត្តកំពង់ចាម មានអាស័យដ្ឋាននៅភូមិ តាមាង ឃុំកោះរការ ស្រុកកំពង់សៀម។

៤-លោក រុន ណារិន សមាជិកក្រុមការងារថ្នាក់ខេត្ត គណបក្សសង្គ្រោះជាតិ មានអាស័យដ្ឋាននៅភូមិ ថ្នល់បែក ឃុំស្វាយទាប ស្រុកចំការលើ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានសម្តែងការស្វាគមន៍ យ៉ាងកក់ក្ដៅ និងរាក់ទាក់ចំពោះបងប្អូនទាំង៤រូប ដែលបានភ្ញាក់រលឹក ស្ម័គ្រចិត្តចូលមករួមជីវភាពនយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជា ជាមួយនោះ ឯកឧត្តមក៏បាន លើកឡើងអំពីប្រវត្តិ ស្នាដៃនិងសមិទ្ធិផលមិនអាចកាត់ថ្លៃបាន ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានក្នុងរយពេល៦៨ ឆ្នាំកន្លងទៅ ជាពិសេស គឺមហាពលីកម្មប្រឆាំងអណានិគម បរទេសគ្រប់ជំនាន់រំដោះប្រទេសជាតិពីរបប ប្រល័យពូជសាសន៍ រំលត់ភ្លើងសង្គ្រាម នាំប្រទេសជាតិមក កាន់ការបង្រួបបង្រួមជាតិ មានសុខសន្តិភាព និង លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចបច្ចុប្បន្ន និងនៅតែ បន្តប្ដេជ្ញាចិត្តក្នុងការការពារសុខសន្តិភាពនៅកម្ពុជាជារៀងរហូត ទោះត្រូវបង់ដោយតម្លៃណាក៏ដោយ។

ឯកឧត្តមប្រធាន បានផ្តាំផ្ញើដល់ប្រធានគណបក្សស្រុកទាំង៣ ដែលបងប្អូនមានលំនៅស្ថានរស់នៅ ឲ្យទទួលបងប្អូនបាន រួមជីវភាពនយោបាយជាមួយ និងសូមកុំឲ្យមានការរើសអើង មួយបងប្អូនឲ្យសោះក្នុងឱកាសនោះ ឯកឧត្តម ប្រធានបាន ឧបត្ថម្ភ ថវិកាចំនួន ១.០០០.០០០៛ អ្នកដឹកនាំក្រុម ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close