លោក​ ទី ប៊ុនឡង់ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំនិងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុក​រលួយ​មិនញញើត​អង្គភា​ពប្រ​ឆាំងអំ​ពើពុ​ករ​លួយ អាងខ្នងលោកគុណ ញឹម ?

ខេត្តប៉ៃលិន ៖ប្រភពដែលស្និទ្ធនឹងលោកទី ប៊ុនឡង់មេគយច្រកព្រំដែលមិនសូវបានផលបានឲ្យខ្មែរ៧មករាដឹងថាបច្ចុប្បន្នទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកនេះបង់ពន្ធជូនរដ្ឋត្រឹម ២៥ទៅ៣៥ភាគរយប៉ុណ្ណោះ។

ហើយក្រៅពីនេះគឺឈ្មួញបែងចែកផលប្រយោជន៍ជាមួយលោក ទី ប៊ុនឡង់ និង មេគយធំៗក្នុងខេត្តប៉ៃលិនជាពិសេសមេគយធំនៅភ្នំពេញ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញធំៗនាំចូ លទំនិញគេចពន្ធទំនិញបំនិញបង់ពន្ធមិនគ្រប់តាមច្រកទ្វារអន្តរជាតិព្រំ និងច្រករបៀងតូចៗជាច្រើនកន្លែង កាន់តែច្រើនឡើង

ៗយកមកស្តុកទុកតាមឃ្លាំងនិងផ្ទះជាច្រើនកន្លែងក្នុងខេត្តប៉ៃលិន។

អំពើពុករលួយរបស់លោក ទី ប៊ុនឡង់មេគយច្រកព្រំកំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយផលប្រយោជន៍បានទៅលើមន្ត្រីគយពុករលួយនិងឈ្មួញខិលខូចដែលឃុបឃិតគ្នាបំផ្លាញផលប្រយោជន៍ជាតិ។តាមការបង្ហើបពីមន្ត្រីនិងភ្នាក់ងារគយនៅខេត្តប៉ៃលិនបានឲ្យដឹងថា បច្ចុប្បន្នលោក ទី ប៊ុនឡង់ព្រមទាំងបក្ខពួកកំពុងឃុបឃិតគ្នាជាប្រពន្ធ័ប្រព្រឹត្តអំពើពុករលួយច្រើនបែបច្រើនយ៉ាងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធកាន់តែច្រើនឡើងៗ។ ក្នុងនោះលោក ទី ប៊ុនឡង់ បានឃុបឃិតបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងគំហុក ហើយពួកគេបែរជាគាបសង្កត់លើពលរដ្ឋដែលអូសរទេះដឹកជញ្ជូនទំនិញបន្តិចបន្តួចយ៉ាងកំរោលគួរឲ្យស្អប់ខ្ពើមបំផុត។

ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរទុកឲ្យលោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំព្រមទាំងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយនោះទេ។

ប្រភពពីមន្តមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រំ មួយចំនួនបានឲ្យដឹងថាលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំដែលអាងមានខ្នងបង្អែករឹង

មាំកំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ទំនងជាលោក ទី ប៊ុនឡង់ ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំនេះ ទើបកំពុងខំប្រឹងប្រព្រឹត្តអំពើពុករលួយប្រមូលលុយស្រង់ដើមយ៉ាងពេញបន្ទុកតែម្តង។មន្ត្រីភ្នាក់ងារគយក្នុងខេត្តប៉ៃលិន មួយចំនួនបានឲ្យដឹងថា ការដែលលោក ទី ប៊ុនឡង់ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីដៃពីមេគយធំៗក្នុងខេត្តប៉ៃលិន ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនជាពិសេសគឺអាងខ្នងបង្អែកដ៏រឹងមាំពីលោកគុណ ញឹម ប្រតិភូរាជរាដ្ធាភិបាលទទួលបន្ទុកអគ្គនាយកគយនិងរដ្ធាករកម្ពុជាទើបលោកទី ប៊ុនឡង់ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត។ ជាក់ស្ដែងចាប់តាំងពីលោកទី ប៊ុនឡង់ទទួលបានតំណែងជាមេគយច្រទ្វារអន្តរជាតិព្រំកាលណាមក គឺលោក ទី ប៊ុនឡង់ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ ផ្ទុយទៅវិញលោក ទី ប៊ុនឡង់ បានគាបសង្កត់លើប្រជាពលរដ្ឋដែលនាំចូលទំនិញបន្តិចបន្តួចអូសតាមរទេះនិងតាមម៉ូតូដោយគ្មានការយោគយល់ឡើយ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋបញ្ចេញប្រតិកម្មយ៉ាងខ្លាំងទៅនឹងអំពើពុករលួយរបស់លោក ទី ប៊ុនឡង់ ព្រមទាំងបក្ខពួក។ ជាមួយគ្នានេះក៏មានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនី្នរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករពិនិត្យឡើងវិញវិញទៅលើអំពើពុករលួយរបស់លោកទី ប៊ុនឡង់ ផងដែរ។ពាក់ពត៌មានពុករលួយខាងលើនេះអង្គភាពខ្មែរ៧មករាយើងបានទាក់ទងទៅលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិនដែលតែមិនអាចទាក់ទងបាននៅថៃ្ងទី១២ខែមករាឆ្នាំ២០១៩ដោយគ្មានអ្នកទទួលទូរសព្ឌ័៕ដោយខ្មែរ៧មករា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close