ជំនួបលើកទីពីរ រវាងមេដឹកនាំអាមេរិក-កូរ៉េខាងជើង ធ្វើឡើងនៅចុងខែកុម្ភៈឆ្នាំ២០១៩

ពេលវេលានឹងទីតាំង នៃជំនួប មិនទាន់ប្រកាសឲ្យដឹងជាសាធារណនៅឡើយទេ ប៉ុន្តែជំនួបពិភាក្សាលើកទីពីរ នឹងត្រូវធ្វើឡើងនៅចុងខែកុម្ភៈឆ្នាំ២០១៩។

នៅក្នុងសេចក្តីប្រកាសរបស់សេតវិមានបានបញ្ជាក់ថា «ប្រធានាធិបតីដូណាលត្រាំ និងគីមជុងអ៊ុន នឹងជួបពិភាក្សារយៈពេល៩០នាទី ស្តីពីបញ្ហារំសាយអាវុធបរមាណូ ហើយជំនួបនេះនឹងធ្វើឡើងនៅចុងខែកុម្ភៈឆ្នាំ ២០១៩ ពេលវេលា ទីតាំង នឹងត្រូវប្រកាសនៅពេលខាងមុខ ។ ប៉ុន្តែក្រុមអ្នកជំនាញបានលើកឡើងថា វៀតណាម មានទំនាក់ទំនងល្អ ទាំងជាមួយអាមេរិកនិងកូរ៉េខាងជើង ហើយវៀតណាមមានសន្តិសុខល្អថែមទៀត ទាំងនោះហើយគឺជា សញ្ញា ដ៏ល្អសម្រាប់ទីតាំងជំនួបលើកទីពីរ។

សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក ដូណាល ត្រាំ នឹងជួបពិភាក្សាលើកទីពីរ ជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅចុងខែកុម្ភៈនេះ ។ការប្រកាសខាងលើរបស់សេតវិមានកើតឡើងក្រោយពេលប្រធានាធិបតីដូណាលត្រាំបានជួបពិភាក្សាជាមួយ ឧបការីកូរ៉េខាងជើង លោក Kim Yong Chol នៅសេតវិមាន ។ ប៉ុន្តែពេលវេលាច្បាស់លាស់និងទីតាំងជំនួបមិនត្រូវបានប្រកាសឲ្យដឹងនៅឡើយទេ។

នៅពេលនេះដែរ មន្ត្រីការទូតកូរ៉េខាងជើង ទទួលបន្ទុក ពិភាក្សាស្តីពីបរមាណូ បានបំពេញទស្សនកិច្ចទៅកាន់អាមេរិក ដើម្បីជាការបើកផ្លូវនិងរៀបចំជំនួបលើកទីពីរ ។មន្ត្រីការទូតកូរ៉េខាងជើងបានជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo នៅថ្ងៃទី១៨ខែមករា ។

នៅពេលដែលលោក Kim Yong Chol បានធ្វើដំណើរទៅកាន់ ទីក្រុងវ៉ាស៊ីនតោន ហើយលោកត្រាំបាន ជួបពិភាក្សានៅសេតវិមាននោះ ជាសញ្ញាមួយបង្ហាញឲ្យឃើញថា រដ្ឋាភិបាលរបស់លោកត្រាំ ពិតជាចងជួបពិភាក្សាជាមួយមេដឹកនាំគីមជុងអ៊ុន លើកទីពីរឲ្យបានឆាប់បំផុត ដើម្បីជម្រុញការរំសាយបរមាណូ ។

លោកត្រាំបានលើកឡើងថា កូរ៉េខាងជើង បានផ្អាក់រាល់សកម្មភាពសាកល្បង មីស៊ីលនិងបរមាណូ លទ្ធផលទាំងនោះគឺដោយសារតែការខិតខំរបស់លោក បើមិនដូច្នោះទេអាមេរិក នឹងត្រូវប្រឈមសង្គាម ទ្រងទ្រាយធំនៅក្នុងតំបន់អាស៊ីជាមួយកូរ៉េខាងជើង ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close