លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែន បឹងត្រកួន កំពុងតែជិះសេះលេងដៃ.! យកលុយដាក់ក្នុងហោប៉ៅធ្វើមានបាន..!!!

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នេះ លោក ញឹក ប៊ុនលេខ ថ្លើមធំពាសមេឃ.! ហ៊ានផ្គេឺនទៅនិងបទបញ្ជាថ្នាក់ដឹកនាំកំពូលៗ បានឃុបឃិតជាប្រពន្ធ័ ជាមួយក្រុមមេឈ្មួញ នាំម៉ូតូ ថៃដាវ អូរតូ សេរីទំនើប គ្នានពន្ធ ចេញតាមច្រកទ្វារតំបន់ព្រំដែន បឹងត្រកួន របស់ខ្លួនកាន់កាប់ យកលុយចែកគ្នីគ្នាធ្វើមានបាន ដែលច្រកតំបន់ដែលខ្លួនគ្រប់គ្រង ស្ថិតក្នុង ឃុំគោករមៀត ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។

ជាក់ស្តែង សារព័ត៌មាន យើងខ្ញុំ បានចុះទៅផ្តិតយករូបភាព ពីសកម្មភាព មេឈ្មួញ ដែលគេស្គាល់ថា៖ ឈ្មោះ ស្រីស្អាត ដែលជួលអោយអ្នកស៊ីឈ្នួល បើកម៉ូតូ ថៃដាវ អូរតូ សេរីទំនើប គ្មានពន្ធ គ្មានផ្លាកលេខ ក្នុងមួយគ្រឿង ថ្លៃឈ្នួលជិះយកទៅដល់គោលដៅស្តុកលក់នោះ តំលៃ ៥០០បាត ហើយបើយោងតាមការបកស្រាយពីអ្នកស៊ីឈ្នួល បានប្រាប់ខ្មែរ៧មករាអោយដឹងថាយើងខ្ញុំថា៖ ម៉ូតូ ថៃដាវ ទាំងនោះ គឺចេញតាមច្រកទ្វារតំបន់ព្រំដែន បឹងត្រកួន គឺចេញផ្លូវត្រង់តែម្តង រួចនាំគ្នាជិះបន្ត ឆ្ពោះទៅតាមដងផ្លូវស្រុកថ្មពួក និងចូលឆ្ពោះទៅទីរួមខេត្តបន្ទាយមានជ័យ ដើម្បីចែកចាយតាមស្តង់លក់និមួយៗនៅក្នុងខេត្តបន្ទាយមានជ័យ។

បន្ទាប់មក សារព័ត៌មាន បានសួរទៅកាន់ បុរសស៊ីឈ្នួលជិះម៉ូតូ ថៃដាវ ខាងលើនោះថា៖

ចុះហេតុអី បានជាមន្ត្រីពាក់ព័ន្ធប្រចាំចក្រទ្វារតំបន់ព្រំដែនបឹងត្រកួន មិនមានការទប់ស្កាត់ឬបង្ក្រាប បុរសខាងលើបានបន្តអោយដឹងទៀតថា៖ គឺថៅកែ ឈ្មោះស្រីស្អាត កំពុងរត់ការបង់លុយនៅច្រកតំបន់ព្រំដែន និងបានចាយលុយជាប្រព័ន្ធរួច រាល់អស់ហើយ។

តាមការមើលឃើញ ជាក់ស្តែង របស់សារព័ត៌មានក្នុងស្រុកបានអោយដឹងថាពិតជាមិនឃើញមានមន្ត្រីពាក់ព័ន្ធ គ្រប់ស្ថាប័ន ដែលប្រចាំការនៅច្រកទ្វារតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រូបណាធ្វើការបង្ក្រាបនោះទេ ប្រហែលជាមន្ត្រី ឈរជើងប្រចាំការនៅតំបន់ខាងលើនេះ ត្រូវបានទឹកលុយ មេឈ្មួញ រកស៊ីម៉ូតូ ថៃដាវ ឈ្មោះស្រីស្អាត បាំងភ្នែក ដូចបុរសស៊ីឈ្នួលជិះម៉ូតូអោយមេឈ្មួញខាងលើនេះ រៀបរាប់ប្រាប់ហើយមើលទៅនោះ.!។ គូសបញ្ជាក់ផងដែលថា៖ ការនាំចូលដោយបុគ្គលបែបនេះបានរំលោភលើកម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុន អិន សុី អិច ( NCX )ជា (សិទ្ធផ្តាច់មុខរបស់ក្រុមហ៊ុនHONDA MOTOR Co.,Ltd ចុះថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៧ មានដូចជាHONDADREAM,WAVE,FUTURE ,SONIC, CLICK និង HONDA Scoppy ក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហុន អុិន សុីអិច ( NCX )។

ពាក់ព័ន្ធករណីខាងលើនេះដែល វាធ្វើអោយបាត់បង់ចំណូលថវិការបស់រដ្ឋជាច្រើនក្នុងមួយឆ្នាំៗ ឬមួយលោក ញឹក ប៊ុនលេខប្រធានការិយាល័យគយរដ្ឋាករច្រកទ្វារតំបន់ព្រំដែនបឹងត្រកួន អាងខ្លួនកាន់កាប់ច្រកនោះ សប្បាយនិងកើបលុយមហាសាលទាំងនេះ ចែកគ្នីគ្នាធ្វើមានបាន ទើបបានជាលោកហ៊ានប្រើក្បាច់គុណបែងភាគ កន្ទេលធំបន្លំដេក ដើម្បីឆ្ពិនភ្នែកមហាជន និងថ្នាក់ដឹកនាំកំពូលៗ.! ឬមួយអាងខ្នងបង្អែកលោកគុណ ញឹម អគ្គនាយកគយនិងរដ្ធាករកម្ពុជាបានជាលោកញឹក ប៊ុនលេខ ហ៊ានប្រព្រឹត្តអំពើពុករលួយជាប្រពន្ធ័បែបនេះ?

ពាក់ព័ន្ធករណីខាងលើនេះដែល នៅព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០១៩ខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានពីលោកញុឹក ប៊ុនលេខបានឡើយដោយទូរសព្ឌ័ខលចូលគ្មានអ្នកទទួល។ដើម្បីអោយថ្នាក់លើបានដឹង និងជួយកែតម្រូវ ក្នុងន័យស្ថាបនា មិនបានបង្អាប់បង្អោន ឬជាន់ពន្លិច បុគ្គលណាមួយឡើយ ហើយសូមសំណូមពរទៅដល់ថ្នាក់ដឹកនាំកំពូលៗ និងជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយសូមមេត្តាស្រាវជ្រាវ ស៊ើបអង្កេតអោយសុីជម្រៅទៅលើលោក ញឹក ប៊ុនលេខ ប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទ្វារតំបន់ព្រំដែនបឹងត្រកួន នេះផងទានផងកុំអោយលោកញុឹក ប៊ុនលេខ និងបក្ខពួកធ្វើមានធ្វើបាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close