ឧត្តមសេនីយ៍ទោផឹកស្រវឹងផ្ទុះអាវុធ ជាច្រើនគ្រាប់នៅមុខហាងបុបា្ផភូមិថ្មី ខណ្ឌជ្រោយចង្វា

ភ្នំពេញ៖ បុរសម្នាក់ដែលគេដឹងថាមានតួនាទីជា ឧត្តមសេនីយ៍ ទោ នៅអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ឈ្មោះ ហាក់ នី ផឹកស្រវឹង បានផ្ទុះអាវុធ ជាច្រើន គ្រាប់ នៅមុខហាង បុប្ផាភូមិថ្មី ស្ថិតនៅ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រលប់ថ្ងៃទី ១៨មករាឆ្នាំ២០១៩ ដោយសារ ស្រវឹង ខឹងមិត្តភក្រ្ត័ ផឹកស៊ីជាមួយ ។

តាមការសេចក្តី រាយការណ៏បានឲ្យដឹងថា ការផ្ទុះអាវុធ បង្កឡើងដោយ ឧត្តមសេនីយ៏ ទោ ហាក់ នី មូលហេតុដោយសារ ផឹកស៊ីស្រវឹង កើត ជា ជម្លោះពាក្យ សម្តី ជាមួយ មិត្តភក្ត្រ័ នៅ ក្នុងវង់ផឹកស៊ី ក្នុង ហាង បុប្ផាភូមិថ្មី ប៉ុន្តែគេពុំដឹងថា មូលហេតុ ដែលនាំឲ្យ មានជម្លោះ នោះ ផ្តើមឡើងដោយ សារ ជម្លោះដណ្តើម ស្រី? ឬ ជម្លោះអ្វី ផ្សេង អោយច្បាស់នោះទេ ។

តាមសេចក្តីរាយការណ៏បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី ១៨ មករាឆ្នាំ២០១៩ គេឃើញ លោក ឧត្តមសេនីយ៏ ទោ ហាក់ នី បានជិះរថយន្តឡង់គ្រីស័រ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ខម .០១ .០០៦២ រួមនិង មនុស្ស ប្រុស ពីនាក់ទៀតបានចូលទៅ ផឹកស៊ីនៅក្នុងហាង បុប្ផាភូមិថ្មី ស្ថិតនៅ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ លុះពេល ផឹកទឹក ប្តូរនិស្ស័យ ច្រើនទៅ ក៏កើតជាជម្លោះពាក្យ សម្តី ជាមួយ បុរសពីរនាក់ នោះ យ៉ាងខ្លាំង ប៉ុន្តែគេពុំដឹងថា ជម្លោះនោះ ផ្តើម ឡើង ដោយសារអ្វី ឲ្យច្បាស់នោះទេ ។ក្រោយមកគេ ឃើញ លោក ឧត្តមសេនីយ៏ ទោ ហាក់ នី បានដើរចេញពីក្នុងហាង ចូលទៅក្នុងរថយន្ត បើកចេញពីហាង បានបន្តិច ក៏ដកកាំភ្លើងបាញ់ឡើងលើប្រមាណជិត១០គ្រាប់ចេញបាត់ ទៅ ។

តាមសេចក្តីរាយការណ៏បានឲ្យដឹងថា ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ កន្លែង កើតហេតុ សួរនាំប៉ុន្តែ លោក ហាក់ នី បាន ចេញឡានទៅបាត់ ហើយ ។ សមត្ថកិច្ចបានត្រឹមដើរ រើសសំបកគ្រាប់ ធ្វើរបាយការណ៏ជូនទៅថ្នាក់លើ ប៉ុណ្ណោះ ។តាមសេចក្តីរាយការណ៏ បានឲ្យដឹងថា ករណីផ្ទុះអាវុធ បែបអនាធិបតេយ្យនេះ កំលាំង សមត្ថកិច្ច និង កងរាជអាវុធហត្ថ បាន កំពុង បើកការសើុបអង្គេតស្រាវជ្រាវ ស្វែករកជនដៃដល់ដើម្បីមានវិធានការ តាមផ្លូវច្បាប់ ។ ករណី ខាងលើនេះគេហទំព័រយើងពុំអាច សុំការបំភ្លឺ ពី លោកឧត្តមសេនីយ៏ ហាក់ នី បានទេប៉ុន្តែបើតាម សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងនៅព្រឹកថ្ងៃទី១៩នេះថា ពិតជាមានករណីមន្ត្រីយោធា ផ្កាយ២ផ្ទុះអាវុធ បែបអនាធិបតេយ្យ នៅមុខហាង បុប្ផាភូមិថ្មីពិតប្រកដមែនប៉ុន្តែដោយសាររឿងនេះជនបង្កជាមន្ត្រីយោធាខាងអាវុធហត្ថ ជាអ្នកស្រាវជ្រាវនិងមានវិធានការ ។ ចំណែកមេបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌ បានព្យាយាមបិទបាំងដោយបាននិយាយគ្មានករណីផ្ទុះអាវុធនេះកើតឡើងទេ គឺក្មេង ដុតផាវ លេងប៉ុណ្ណោះ តែទោះជាយ៉ាងណា សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ហើយ ថាពិតជាមានករណីផ្ទុះអាវុធកើតឡើងពិតប្រាកដមែន ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close