នាយ​កុយ​ ​និង​នាយ​ក្រិន​ ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ត្បូងឃ្មុំ

នាយកុយ និងនាយក្រិន ដែលជាតារាកំប្លែងប្រចាំប្រទេសកម្ពុជា ត្រូវគេរាយការណ៍មកថា បានជួបគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោងប្រមាណជិត៦ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នេះ នៅលើផ្លូវលេខ ៧៣ ក្នុងភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយរថយន្តបែកកង់ រ៉េទៅបុកដើមឈើ។

ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ បើសេចក្តីរាយការណ៍ថា នាយកុយ ដែលមានឈ្មោះ ជួង ជី បានរបួសកែងដៃស្តាំលក្ខណៈស្រាល ចំណែកអ្នករួមដំណើរឈ្មោះ ទេស សុជន (នាយក្រឹន) រងរបួសបន្តិចបន្តួច។

តាមពិតទៅ រថយន្តរបស់តារាកំប្លែងទាំងពីរ បានបើកបរក្នុងទិសដៅពីខេត្តរតនគរី ទៅក្រុងភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ក៏បានបែកកង់រេចង្កូត រួចទៅបុកដើមឈើដោយខ្លួនឯងតែម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close