លោកត្រាំមានគូប្រជេងជាស្ត្រីសម្រាប់ការបោះឆ្នោតនាឆ្នាំ២០២០

ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានប្រឈមនិងបញ្ហាជាច្រើនក្នុងរយៈពេល២ឆ្នាំនៃការកាន់អំណាចដឹកនាំអាមេរិក ដោយធ្វើឲ្យមានវិវាទជាច្រើនទាំងក្នុងនៅក្រៅប្រទេស ពិសេសគឺធ្វើឲ្យមុខមាត់អាមេរិកត្រូវធ្លាក់ចុះ ដោយលោកបានដកអាមេរិកចេញពីអង្គការអន្តរជាតិសំខាន់ៗជាច្រើន ។មិនតែប៉ុណ្ណើលោកបានធ្វើឲ្យសម្ព័ន្ធមិត្តជាច្រើនបានចាកចេញពីអាមេរិក និងបង្ករសង្គ្រាមពាណិជ្ជកម្មលើពិភពលោក។

នៅពេលនេះដែរ ការគាំទ្រពីពលរដ្ឋអាមេរិក ទៅលើរដ្ឋាភិបាលរបស់លោកត្រាំធ្លាក់ចុះយ៉ាងខ្លាំង ជាឧកាសសម្រាប់អ្នកនយោបាយផ្សេងទៀត ស្វែងរកការគាំទ្រពីពលរដ្ឋ ដើម្បីប្រជេងតំណែងប្រធានាធិបតី។

ពេលនេះសមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី Mamala Harris មានដើមកំណើតមកពីទ្វីបអាហ្វ្រិក បានប្រកាសថា នឹងឈរឈ្មោះជាបេក្ខភាពសម្រាប់ការប្រគួតប្រជេង នៅក្នុងការបោះឆ្នោត នាឆ្នាំ២០២០ ប្រជេងជាមួយប្រធានាធិបតីដូណាលត្រាំ។

សមាជិកព្រឹទ្ធសភានៅរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្ស ប្រជាធិបតេយ្យ កាលពីថ្ងៃទី២១ខែមករា បានប្រកាសថាលោកស្រី នឹងប្រជេងតំណែងប្រធានាធិបតីនៅឆ្នាំ២០២០ ដើម្បីកំណត់នៅអនាគត់របស់យើង ក៏ដូចជាតម្លៃរបស់អាមេរិក ។

លោកស្រី Harris ជាកូនស្រីរបស់គ្រួរសារអន្តោប្រវេសន៍មកពីឥណ្ឌា និង Jamaica ។ លោកស្រីគឺជាស្ត្រីដើមកំណើតអាហ្វ្រិកដំបូងប្រកាស់ប្រជេងតំណែងប្រធានាធិបតី។

សមាជិកព្រឹទ្ធសភា ដែលមានអាយុ៥៤ឆ្នាំ បានប្រកាសកាលពីថ្ងៃទី ២១ខែមករាថា«យើងនឹងរួមគ្នា ធ្វើឲ្យរឿងនេះ។ សូមរួបរួមគ្នា ដើម្បីកំណត់អនាគត់របស់យើង ដើម្បីខ្លួនឯងនិងកូនចៅរបស់យើង នៅក្នុងប្រទេសរបស់យើង »។

ការប្រកាសខាងលើរបស់លោកស្រី ទទួលបានការគាំទ្រ ជាច្រើនពីពលរដ្ឋពិសេសគឺ ក្រុមជនអន្តោបវេស រស់នៅអាមេរិក ដោយលោកស្រី Mamala Harris ជាកូនគ្រួសារជនអន្តោប្រវេសន៍ ទើបយលច្បាស់ ពីអារម្ភរបស់ក្រុមជនអនោប្រវេសន៍រស់នៅអាមេរិក ខណៈដែលលោកត្រាំបាន ដាក់គំនាបយ៉ាងខ្លាំង ដល់ក្រុមជនអន្តោប្រវេសន៍។

ជាមួយគ្នានេះ រដ្ឋាភិបាលអាមេរិកនៅតែបន្តបិទទ្វារនៅឡើយ ដែលជាការបិទទ្វាយូបំផុតក្នុងប្រវត្តិសាស្ត្រ អាមេរិក ធ្វើឲ្យមន្ត្រីរដ្ឋការរាប់សិបមឺននាក់ធ្វើការដោយគ្មានប្រាក់ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close