សន្តិសុខសង្គម

កម្មករសំណង់ម្នាក់ឆក់ខ្សែភ្លើងស្លាប់ បន្ទាក់ពីបញ្ជូនទៅដល់មន្ទីពេទ្យ

កោះកុង÷កម្មករសំណង់ម្នាក់ត្រូវបានខ្សែរភ្លើងឆក់ស្លាប់បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត កាលពីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៤.៣០នាទីស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បើយោងតាមប្រភពពីអ្នកធ្វើការជាមួយគ្នាបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅជាន់ទី៣ដើម្បីរៀបព្រឹលបង្អួច នៅពេលនោះជនរងគ្រោះបានបង្វែងាកខ្លួនមកស្រាប់តែឈានជើង

ជាន់ចំដែកសសៃរដែលគងលើខ្សែរភ្លើងស្រាត ក៏បណ្ដាលអោយឆក់ជនរងគ្រោះធ្លាក់មកទើជាន់ទីពី ហើយក៏នាំគ្នាយកជនរងគ្រោះមកជាន់ក្រោមរួចយកខ្សាច់កប់ជនរងគ្រោះមួយសន្ទុះធំក៏ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត តែអកុសលអីជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។

ជនរងគ្រោះមានឈ្មោះ វិត ឆាន់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។

ក្រោយការពិនិត្យនិងធ្វើកោសល្យវិច្ច័យពីសំណាក់ក្រុមគ្រូពេទ្យ និង សមត្ថកិច្ចជំនាញឃើញថាសាកសពបុរសខាងលើ ពិតជាត្រូវបានខ្សែរភ្លើងឆក់ស្លាប់ដោយពិតប្រាកដមែន ហេតុនេះក្រោយការពិនិត្យរួចរាល់សមត្ថកិច្ចបានប្រគល់សាកសពអោយទៅសាច់ញ្ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close