អាមេរិក​អំពាវនាវ​ឲ្យ​រុស្ស៊ី​កម្ទេចចោល​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ប្រភេទ​ថ្មី

អាមេរិក ៖ លោក Robert Wood ឯកអគ្គរដ្ឋទូតសម្ព័នភាពអាវុធនុយក្លេអ៊ែររបស់អាមេរិក បានប្រាប់នៅក្នុងសន្និសីទកាសែតថា « ជាអកុសលសហរដ្ឋអាមេរិកបានរកឃើញថា ប្រទេសរុស្ស៊ីមិនអាចជឿទុកចិត្តបានទេ នៅក្នុងការគ្រប់គ្រងអាវុធរបស់ខ្លួន ហើយសកម្មភាពបង្ខិតបង្ខំនិងអំពើអាក្រក់របស់រុស្ស៊ី បានបង្កើនភាពតានតឹងនៅជុំវិញពិភពលោក»។ លោក Robert Wood បានគំរាមថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងដកខ្លួនចេញពីសន្ធិសញ្ញានេះ នៅដើមខែកុម្ភៈខាងមុខ។ ភាគីរុស្ស៊ី បានបដិសេធចំពោះការលើកឡើងថា ខ្លួនបានរំលោភបំពានលើសន្ធិសញ្ញាស្ដីពីអាវុធនុយក្លេអ៊ែរ ហើយបង្ហាញជំហរក្នុងការចរចាជាមួយអាមេរិក។ កាលពីសប្ដាហ៍មុន លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងថា ក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាជាមួយក្រុងវ៉ាស៊ីនតោន លើបញ្ហាសន្ធិសញ្ញាស្ដីពីអាវុធនុយក្លេអ៊ែរនេះ ហើយស្នើឲ្យភាគីអឺរ៉ុប ចូលរួមផងដែរសារព័ត៌មាន CGTN បានឲ្យដឹងកាលពីម្សិលមិញថាសហរដ្ឋអាមេរិកបានទាមទារឲ្យរុស្ស៊ី កម្ទេចចោលនូវប្រព័ន្ធមីស៊ីលថ្មី SSC-8 ដែលខ្លួនចាត់ទុកជាការរំលោភលើសន្ធិសញ្ញាស្ដីពីអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម និងប៉ះពាល់ដល់សន្តិសុខសាកលលោក។ នេះបើយោងតាមការបញ្ជាក់ពីលោក Robert Wood តំណាងសហរដ្ឋអាមេរិកក្នុងសន្និសីទស្ដីពីការដកអាវុធរបស់អង្គការសហប្រជាជាតិដកស្រង់ចេញផ្សាយដោយ។ សូមជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០១៨ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌឺមៀ ពូទីន បានគំរាមអភិវឌ្ឍមីស៊ីល ដែលត្រូវបានហាមឃាត់ដោយសន្ធិសញ្ញាស្ដីពីអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម ប្រសិនបើអាមេរិកបញ្ជូនមីស៊ីលរបស់ខ្លួនទៅកាន់អឺរ៉ុបបន្ថែមទៀតកាន់តែច្រើននោះ ក្រោយអាមេរិកដកខ្លួនពីសន្ធិសញ្ញាខាងលើ។ សន្ធិសញ្ញាស្ដីពីអាវុធនុយក្លេអ៊ែរនេះ ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៨៧ ដោយអតីតប្រធានាធិបតីអាមេរិកលោក Ronald Reagan និងអតីតមេដឹកនាំសូវៀត Mikhail Gorbachev ក្នុងគោលបំណងដាក់បម្រាមលើមីស៊ីល ដែលមានចម្ងាយចន្លោះពី ៥០០ ទៅដល់ ៥៥០០ គីឡូម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close