សេដ្ឋកិច្ច

ក្រុមហ៊ុន​ចិន​មួយ​បោះទុន​ជាង៨៨លាន​ដុល្លារ​ ​សាងសង់​សណ្ឋាគារ​ផ្កាយ៥នៅ​តំបន់​រាម​ ​ខេត្ត​ព្រះសីហនុ​

​យោង​តាម​ការផ្សាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​CDC​ ​ឲ្យដឹង​ថា​ ​ក្រុមហ៊ុន​របស់​ចិន​មួយ​ឈ្មោះ​ ​NANJING​ ​DADI​ ​CONSTRUCTION​ ​គ្រោង​នឹង​បោះទុន​ប្រមាណ​ ​៨៨,៤លាន​ដុល្លារ​អាមេរិក​ ​ក្នុង​ការ​វិនិយោគ​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​និង​រី​សត​ ​នៅ​ឃុំ​រាម​ ​នៃ​ស្រុក​ព្រៃនប់​ ​ខេត្ត​ព្រះសីហនុ​។​

​ការ​វិនិយោគ​នេះ​ ​នឹង​ជួយ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ចំនួន​ ​២៥៩៨កន្លែង​ផង​ដែរ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​ដោយសារ​កំណើន​ភ្ញៀវ​ទេសចរ​ ​បច្ចុប្បន្ន​នេះ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ ​ដោយ​ក្នុងរយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ​ ​ទំហំ​វិនិយោគ​ក្នុង​វិស័យ​សំណង់​បាន​កើនឡើង​ដល់​ជាង១ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដោយ​ក្នុង​នោះ​សំណង់​អ​គារ​ខ្ពស់​ៗ​បាន​កើនឡើង​ដល់​ជាង២០០អគារ​។​

​ជាមួយគ្នា​នេះ​ ​ការ​វិនិយោគ​ដែល​ធ្វើឡើង​ដោយ​អ្នក​វិនិយោគ​ជាតិ​ ​និង​អន្តរជាតិ​នេះ​ ​ក៏បាន​ធ្វើឲ្យ​ប្រាក់ចំណូល​របស់​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​កើនឡើង​ដល់​ជាង៣ពាន់​ដុល្លារ​ផង​ដែរ​សម្រាប់​មនុស្ស​ម្នា​ក់ៗ​ក្នុង​មួយឆ្នាំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close