ឡាន​ក្រ​ឡូក​ស៊ី​ម៉ង់​ត៌​បុក​រះ​នៅមុខ​វិទ្យាល័យ​បឹងត្របែក​ ​របួសធ្ងន់​ស្រាល៥នាក់​

មនុស្ស​ប្រុសស្រី​ចំនួន៥នាក់​បាន​រង​របួសធ្ងន់​ ​និង​ស្រាល​ ​ខ​ណះ​ពេល​កំពុងតែ​ជិះ​ម៉ូតូ​ ​ហើយក៏​ត្រូវ​រថយន្ត​ក្រុ​ឡុក​ស៊ី​ម៉ង់​ត៍​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ ​SCG​ ​បុក​រះ​កាលពី​វេលា​ម៉ោង​ប្រមាណ៨ព្រឹក​ ​ថ្ងៃទី២០​ ​ខែកុម្ភៈ​ ​នេះ​ ​នៅ​ខាងមុខ​វិទ្យាល័យ​បឹងត្របែក​ ​ក្នុង​សង្កាត់​ទន្លេបាសាក់​ ​ខណ្ឌចំការមន​ ​រាជធានី​ភ្នំពេញ​។​

​តាម​សេចក្តី​រាយការណ៍​ពី​កន្លែង​កើតហេតុ​ឲ្យដឹង​ថា​ ​ដំបូង​ឡើយ​គេ​ឃើញ​មាន​អ្នក​ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង​ស្រប​ទិស​គ្នា​ ​ពី​ត្បូង​ទៅ​ជើង​ ​ខ​ណះ​ពេលនោះ​ ​ក៏​មាន​រថយន្ត​ក្រឡុក​ស៊ី​ម៉ង់​ត៍​មួយ​គ្រឿង​ព​ណ៍​សលាយ​លឿង​ ​ពាក់​ស្លាក​លេខ​ ​ភ្នំពេញ​ ​5A​-​0143​ ​បើក​មក​ពី​ខាងក្រោយ​ក្រុម​អ្នក​ជិះ​ម៉ូតូ​ទាំង​ ​ហើយដោយ​សង្ស័យ​ប្រញាប់​យក​ស៊ី​ម៉ង់​ត៍​ទៅ​ចាក់​បេតុង​ ​ក៏​ជ្រុល​ចង្កូត​បុក​រះ​កិន​អ្នក​ជិះ​ម៉ូតូ​នៅ​ខាងមុខ​ ​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​ ​និង​ស្រាល៥នាក់​និង​ខូចខាត​ម៉ូតូ៦គ្រឿង​ ​និង​ ​រ៉ឺម៉ក​ឥណ្ឌា​ចំនួន​មួយ​គ្រឿង​ ​ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន​អធិការដ្ឋាន​ខណ្ឌ​ចំការ​មន​ភ្លាម​ៗ​ផង​ដែរ​។​

​ក្រោយពេល​កើតហេតុ​ ​ជនរងគ្រោះ​ទាំង៥នាក់​ ​ត្រូវ​បាន​រថ​យន្ត​សាម៊ុ​យ​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​។​

​ចំណែក​ម៉ូតូ​ដែល​រង​ការខូចខាត​រួម​និង​រថយន្ត​ ​និង​អ្នកបើកបរ​ក្រោយពី​ធ្វើការ​វាស់វែង​រួច​ត្រូវ​បាន​បញ្ជូន​ទៅ​រក្សាទុក​ ​និង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ​៕​ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close