សន្តិសុខសង្គម

បុរស​ដែល​អា​ក​ឪពុកក្មេក​ ​ក្រោយ​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​ ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​នៅ​ស្រុក​ពួក​

​ជនសង្ស័យ​ជា​ឃាតក​ដែល​បាន​កាប់​ឪពុកក្មេក​របស់​ខ្លួន​ស្លាប់​ ​ក្រោយពី​មាន​ទំនាស់​ជាមួយ​ប្រពន្ធ​កាលពី​ថ្ងៃទី១៩​ ​កុម្ភៈ​ ​ឆ្នាំ២០១៩កន្លងទៅ​ ​នៅ​ស្រុក​អង្គរជុំ​នោះ​ ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​ហើយ​កាលពី​រសៀល​ថ្ងៃទី២១​ ​ខែកុម្ភៈ​ ​ម្សិលមិញ​ ​នៅ​ចំណុច​វាលស្រែ​ភូ​មិត្​លាត​ ​ឃុំ​សរ​សរ​ស្ត​ម​ ​ស្រុក​ពួក​ ​ខេត្តសៀមរាប​ ​ដែល​ជា​ផ្ទះ​ប្រពន្ធដើម​ជនសង្ស័យ​។​

​ការ​ចាប់ខ្លួន​នេះ​ ​ធ្វើឡើង​ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក​ ​ទិត​ ​ណា​រ៉ុង​ ​ស្នងការ​នគរបាល​ខេត្តសៀមរាប​ ​ដោយ​ដឹកនាំ​ប្រតិបត្តិ​ការ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍​ត្រី​ ​ភឹង​ ​ចិន្តា​រ៉េ​ត​ ​ក្រោម​កិច្ចសហការ​ពីអ​ធិការ​ដ្ឋាន​នគរបាល​ស្រុក​ពួក​ ​និង​ស្រុក​អង្គរជុំ​។​

​ជនសង្ស័យ​មានឈ្មោះ​ ​សាន​ ​សួន​ ​ហៅ​ ​សាន​ ​ចិក​ ​អាយុ៥៥ឆ្នាំ​។​ ​ជនសង្ស័យ​ក៏​មាន​ដីកា​ចាប់ខ្លួន​មួយ​ផង​ដែរ​ ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​កាលពី​អំឡុង​ឆ្នាំ២០១៣​។​

​គួរ​រំលឹក​ផង​ដែរ​ថា​ ​មុន​ពេល​កើតហេតុ​ ​ពោល​គឺ​មុន​ថ្ងៃទី១៩​ ​ខែកុម្ភៈ​ ​ជនសង្ស័យ​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​ ​ដោយ​ខឹង​រឿង​ឲ្យ​គេ​ខ្ចី​ម៉ូតូ​ជិះ​រួច​ដួល​ប៉ះ​អាវ​។​ ​បន្ទាប់ពី​ឈ្លោះ​រួច​ ​ប្រពន្ធ​ជនសង្ស័យ​បាន​រត់​ទៅដេក​ផ្ទះ​ម្តាយ​បង្កើត​នៅ​ភូមិ​គោក​ត្របែក​ ​ឃុំ​គោកដូង​ ​ស្រុក​អង្គរជុំ​ ​ចំនួន២យប់​។​ ​បន្ទាប់មក​ជនសង្ស័យ​បាន​ទៅ​ហៅ​ប្រពន្ធ​មក​ផ្ទះ​វិញ​ ​ដោយ​ចាប់​ក្រៀក​ក​ប្រពន្ធ​អូស​មក​ផ្ទះ​។

​ខណៈនោះ​ ​ឪពុកក្មេក​ក៏បាន​ដើរតាម​ស្តី​បន្ទោស​ឲ្យ​ ​ដោយដៃ​មាន​កាន់​កាំបិត​ ​ទើត​បណ្តាល​ឲ្យ​ជនសង្ស័យ​អត់ទ្រាំ​មិនបាន​ ​ក៏​ទាញ​កាំបិត​ខ្វែវ​កាប់​ឪពុកក្មេក​តែម្តង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​។​

​ក្រោយ​កើតហេតុ​ ​ជនសង្ស័យ​បាន​រត់​ទៅ​លាក់ខ្លួន​នៅផ្ទះ​ប្រពន្ធដើម​ ​ដែល​ស្ថិតនៅ​ឃុំ​សរ​សរ​ស្ត​ម​ ​ស្រុក​ពួក​ ​ខេត្តសៀមរាប​ ​ហើយក៏​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​បានតែ​ម្តង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close