សន្តិសុខសង្គម

មន្ត្រី​ដោះ​មីន​អង្គភាព​ស៊ី​ម៉ាក​ម្នាក់​ ​ដាច់​ប្រអប់ដៃ​ឆ្វេង​ម្ខាង​ ​ក្រោយ​ផ្ទុះ​ប្រដាប់​សាក​ថ្ម​ទូរស័ព្ទ​

​មន្ត្រី​ដោះ​មីន​អង្គភាព​ស៊ី​ម៉ាក​ម្នាក់​ ​បាន​រង​ការ​ផ្ទុះ​ឆ្នាំង​សាក​ទូរស័ព្ទ​ដៃ​ ​បណ្តាល​ឲ្យ​ដាច់​ប្រអប់ដៃ​ឆ្វេង​ម្ខាង​ ​ស្ថិតនៅ​ផ្ទះ​ជួយ​លមួ​យកន្​លែង​ក្រុម​ទី៤​ ​ភូមិ​កម្មករ​ ​សង្កាត់​ស្វាយប៉ោ​ ​ក្រុង​បាត់ដំបង​ ​ខេត្តបាត់ដំបង​ ​។​ ​ហេតុការណ៍​នេះ​ ​កើតឡើង​កាលពី​វេលា​ម៉ោង១០ព្រឹក​ ​នៅ​ថ្ងៃទី២២​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​។

​​យោង​តាម​របាយការណ៍​ពី​ ​លោក​ ​ប៉ាង​ ​ហៀង​ ​អធិការ​នគរបាល​ក្រុង​បាត់ដំបង​ ​ប្រាប់ឲ្យដឹង​ថា​ ​ឧប​ទ្ទ​ហេតុ​នោះ​វា​កើតឡើង​ដោយខ្លួនឯង​ ​ខណៈ​ដែល​ជនរងគ្រោះ​យក​ឆ្នាំង​សាក​ទូរស័ព្ទ​ទៅ​ដោត​ ​និង​ព្រី​ភ្លើង​ក៏​បណ្តាល​ឲ្យ​ផ្ទុះ​ឆ្នាំ​សាក​ទូរស័ព្ទ​នោះ​តែម្តង​ ​បាន​ដាច់​ប្រអប់ដៃ​ឆ្វេង​ភ្លាម​ៗ​។​ ​ជនរងគ្រោះ​បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​សម្រាក​ព្យាបាល​ ​នៅ​មន្ទីរពេទ្យ​យោ​ធាន​យោធភូមិភាគ៥​ ​(​ព២​)​។​

ជុំវិញ​បញ្ហា​នោះ​ ​ប្រធាន​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ហៅ​កាត់ស៊ី​ម៉ាក​ ​លោក​ ​ហេង​ ​រតនា​ ​បាន​បង្ហោះ​ព័ត៌មាន​ក្នុង​ផេ​ក​របស់​លោក​ថា​ ​ជនរងគ្រោះ​មាន​ ​គ្រោះថ្នាក់​ដោយ​ឌុ​យក្បាល​សាក​ទូរ​សព្ទ័​ ​IPhone​!​ ​ជនរងគ្រោះ​មានឈ្មោះ​ ​សោម​ ​សុ​ជាតិ​ ​ដែល​ជា​ប្រធាន​គំរោង​បោសសំអាត​មីន​ ​និង​ជួយសង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ ​នៅ​ខេត្តបាត់ដំបង​ ​ដែល​ត្រូវ​រង​របួស​ពិការ​ប្រអប់ដៃ​ធ្វេង​ ​(​ដល់ក​ដៃ​)​ ​ដោយសារ​ការ​ផ្ទុះ​ឌុ​យសា​ក​ទូរ​សព្ទ័​ ​ជា​ទូរ​សព្ទ័​ប្រភេទIPhone​។​ ​លោក​បង្ហាញ​ឲ្យដឹង​ទៀត​ថា​នេះ​ ​គឺ​រឿង​មិន​គួរឲ្យ​ជឿ​ទាល់តែសោះ​ ​ព្រោះ​កម្លាំង​ផ្ទុះ​ខ្លាំង​ ​បង្ក​កំទេច​ប្រអប់ដៃ​ទាំងមូល​។​

​សូម​បញ្ជាក់​ថា​ឧបទ្ទវហេតុ​ខាងលើ​ ​បាន​ធ្វើឲ្យ​មានការ​ភ្ញាក់ផ្អើល​ប្រិយមិត្ត​ព័ត៌មាន​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ក្រោយ​កើតហេតុ​នោះ​ ​ហើយ​មានការ​បង្ហោះ​ព័ត៌មាន​ស៊ែ​ចែកចាយ​ពី​មួយ​ទៅ​មួយ​។​ ​ករណីនេះ​ក៏​ជា​សារ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ ​ប្រើប្រាស់​ឆ្នាំង​សាក​ទូរស័ព្ទ​ ​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដោយ​ថា​ហេតុ​ណាមួយ​ ​បង្កឡើង​ពី​ការប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​នោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close